ព័ត៌មានជាតិ

លោក ហេង សុផល សំណូមពរ អាជ្ញាធរ មានសមត្ថកិច្ច ផន្តន្ទាទោស ជនដៃដល់ កង រិទ្ធ និងបក្ខពួក៥នាក់ បង្កហិង្សារហូតបែកមាត់ហូរឈាម និងគ្រាំក្បាល សម្រាកពេទ្យ 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ម៉ោងប្រមាណជា១០ព្រឹក មានអំពើហិង្សា មួយបានកើតឡើង ដោយក្រុមមនុស្ស១ក្រុម មានគ្នា៥នាក់ បានសម្រុកមកវៃតប់ លោក ហេង សុផល ហៅអាត ខណៈដែលលោកកំពុងដាំដុះដំណាំ នៅលើដីចំការ នារដូវវស្សាដូចរាល់ឆ្នាំ ស្ថិតនៅភូមិថ្មី ឃំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យខាងជើងមាន់រងាវ២៥០ម៉ែត្រ ខាងកើតឈៀងខាងត្បូងភូមិត្រពាំងតាវ ៥៥០ម៉ ធ្វើអោយលោកដេកដួលលើដី ពកក្បាល បែកមាត់ ក្រោយមក លោកក៏បាត់ស្មារតី បន្ទាប់ពីពេលទៅដាក់ពាក្យបណ្តឹងភ្លាមៗរួច ដោយមានអាការៈ មិនស្រួលខ្លាំងភរិយា ក៏នាំរូបលោកទៅសម្រាក នៅមន្ទីរពេទ្យស្រុក ដោយមិនបានធូស្រាល លោក ត្រូវសំរាកនៅមន្ទីពេទ្យ រហូតដល់ពេលនេះ។

ជនបង្កមានគ្នា ៥ នាក់ដែលបានព្រួតគ្នាសំរុក មកវាយជនរង គ្រោះរួមមាន ៖ 

ឈ្មោះកង រិទ្ធ អាយុ៥០ឆ្នាំ ភូមិទួលស្វាយ ឃំត្រពាំតាវ

ជិន ឌីណា អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ

ជិន សារុន ភូមិថ្មីឃំត្រពាំងតាវ ត្រូវជាប្អូន ជិនឌីណា

ជិន សារឿន ត្រូវជាប្អូន ជិនឌីណា ទីលំនៅមិនពិតប្រាកដ

និងម្នាក់ទៀតដែលមិនស្គាល់មុខ បានព្រួតគ្នាវាយទាត់ធាក់ជនរងគ្រោះ ហេង សុផល ហៅអាត តែម្នាក់ឯង បណ្ដាលអោយមាន បែកម៉ាត់ហូរឈាម និងវាយពីក្រោយចំក្បាល បណ្តាលអោយ ពកខ្ទាំពីរ កន្លែង ចំបោះដៃផុតខាងស្ដាំនិងទាត់លើភ្លៅខាងឆ្វេងមួយកន្លែង។

តាមសាក្សីនៅនឹងកន្លែងកើតហេតុ បានអោយដឹងថា បើកុំតែបានតៃកុងឡាងត្រាក់ភ្ជួរដី នៅជិតនោះឃើញស្ទុះមកជួយ និងបានហៅកសិករឈ្មោះ ទៀប ហាប កំពុងដាំដំឡូងនៅក្បែរនោះ ឃើញទាន់មកជួយ ម្លេះក្រុមជនបង្កនេះ មានបំណងវាយសម្លាប់លោក ហេង ផល នៅនឹងកន្លែងតែម្តង ដោយព្រួតគ្នាវៃតប់ មិនព្រមដកដៃសោះឡើយ។

ជនបង្កឈ្មោះ កង រិទ្ធ និងភរិយា តែងតែបង្កបញ្ហាជាច្រើនលើក ច្រើនសារ ជេបប្រមាថ មើលងាយមើលថោក គម្រាមកំហែង បង្កការរំខាន។

ក្រុមជនខិលខូលនេះ បង្ករព្យុះភ្លៀងនៅលើដីតំបន់នេះ បង្កហិង្សា និងអះអាងពើងទ្រូងក្អេងក្អាងថា គ្មានតុលាការ ឬរដ្ឋអំណាចណា ហ៊ានជាមួយខ្លួនឡើយ។ ជននេះធ្លាប់បង្ករឿងហិង្សា និងបំពានដីធ្លីគេ ហើយជននេះ នៅតែមានសេរីភាព ទើបជននេះ កាន់តែបានចិត្ត ជនបង្ក កង រិទ្ធ គ្រួសារ និងបក្ខពួកនេះ តែងតែបំពានច្បាប់ ហើយយកបណ្តាញសង្គមជាលេស ផ្សព្វផ្សាយ បំភ្លៃរឿងខ្លួនជាជនបង្ក ទៅជាជនរងគ្រោះLive តាមបណ្តាញសង្គម បង្ខូចបង្កាត់បរិហាកេរ្ត៍ជនរងគ្រោះ និងបង្ខូចបង្កាច់សមត្ថកិច្ច នៅពេលសមត្ថកិច្ចហៅសាកសួរ និងអាចថតវីដេអូស្រែកឆោឡោ ធ្វើដូចខ្លួនជាជនរងគ្រោះដើម្បីបញ្ជៀសទោសរបស់ខ្លួនដែលបានសាង ដែលធ្វើអោយសមត្ថកិច្ច មិនអាចអនុវត្តច្បាប់បាន ដោយសារការរំខានរបស់ជននេះ។

លោកហេង សុផល ហៅ អាត ដែលកំពុងស្នាក់នៅមន្ទីរពេទ្យ សូមអំពាវសូមអោយមន្ត្រីគ្រប់ជាន់ថ្នាក់រកយុត្តិធម៌ជូនលោក ផ្តន្ទាទោសជនបង្កហិង្សា និងក្រុមបក្សពួកទៅតាមផ្លូវច្បាប់ អោយខាងតែងបាន៕

To Top