ព័ត៌មានជាតិ

បុគ្គលិកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងមន្ត្រីការិយាល័យចល័ត​ ខេត្តសៀមរាប ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ARDB

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បុគ្គលិក នៃនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត សហការជាមួយមន្ត្រី ការិយាល័យចល័តខេត្តសៀមរាប បានចូលរួមផ្សព្វផ្សាយ អំពីផលិតផល និងសេវាកម្ម របស់ ARDB ក្នុងកម្មវិធីសិក្ខាសាលា កិច្ចសន្ទនាវារីវប្បកម្មថ្នាក់តំបន់ ។

កម្មវិធីនេះសហការរៀបចំឡើងដោយសមាគមវារីវប្បកម្ម និងគម្រោង CAST ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអ្នកផលិតនៅក្នុងតំបន់ និងផ្តល់ចំណេះដឹងថ្មីៗ ទាក់ទងនឹងវិស័យវារីវប្បកម្ម ដោយមានអ្នកចូលរួមចំនួន១៦០ នាក់ ស្ថិតក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន អ្នកចិញ្ចឹមត្រី សហគ្រាសកែច្នៃត្រី ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ៕

To Top