បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT នាវាមុជទឹកវាយប្រហារ របស់អាមេរិកមួយគ្រឿង បានចូលចតនៅមូលដ្ឋាន អាមេរិក នៃឈូងសមុទ្រ Guantanamo ក្នុងប្រទេសគុយបា មួយថ្ងៃបន្ទាប់ពីកងនាវារុស្ស៊ី ចំនួន4គ្រឿងបានធ្វើដំណើរ ទៅកាន់ទីក្រុង Havana ក្នុងបេសកកម្មចម្ងាយឆ្ងាយ។
នាវាមុជទឹកដែលមានឈ្មោះថា USS Helena ដែលជានាវាថ្នាក់ Los Angeles បានមកដល់កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ ដំណើរទស្សនកិច្ចតាមកំពង់ផែ នេះបើយោងតាមបញ្ជាការដ្ឋាន ខាងត្បូង របស់សហរដ្ឋអាមេរិកSOUTHCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
SOUTHCOM បានបន្ថែមថា ៖ ទីតាំង និងការដឹកជញ្ជូនរបស់នាវាត្រូវបានគ្រោងទុកពីមុនដោយកត់សម្គាល់ថា Helena កំពុងបំពេញបេសកកម្ម សន្តិសុខដែនសមុទ្រ និងការពារជាតិជាសកល។
ប្រភពដដែលបានពណ៌នាថា ការមកដល់របស់នាវាមុជទឹក គឺជាការបង្ហាញកម្លាំង ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងវត្តមានរបស់កប៉ាល់រុស្ស៊ី នៅជិតឆ្នេរសមុទ្រអាមេរិក ។
គួរឲ្យដឹងដែរថាកងនាវាចរចំនួន ៤ នៃកងនាវាចរខាងជើងនៃកងទ័ពជើងទឹករុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុង Havana កាលពីថ្ងៃពុធដែលមានការ ដឹកនាំក្រុមគឺដោយនាវាចម្បាំងមីស៊ីល Admiral Gorshkov រួមជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរប្រភេទ Yasen-class Kazan ដែលជានាវាទំនើបបំផុតរបស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី