ភ្នំពេញ៖ដើម្បីកាត់ បន្ថយការកកស្ទះជាពិសេស បង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធី កំសាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបិទកំណាត់ផ្លូវសំខាន់ៗចំនួន១៣ខ្សែមិនឲ្យម៉ូតូឬ រថយន្តឆ្លងកាត់ឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវដែលត្រូវបិទមានដូចខាងក្រោម:
- ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
- ផ្លូវសុរ៉ាម្រិត កែងនាគបាញ់ទឹក
- ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ
- ផ្លូវ ២៤០ កែង ផ្លូវសុធារស់
- ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
- ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
- ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
- ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
- ផ្លូវ ២៤០ កែងផ្លូវនរោត្តម
- រោងកុនលុច្យ កែងផ្លូវនរោត្តម
- ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុម
- ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
- ផ្លូវ១៩ កែងផ្លូវ១៨៤
ស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាម សេចក្តីណែនាំនេះដើម្បីងាយស្រួល ដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ ខ្លួន ជាពិសេសដើម្បីកុំឲ្យមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មើរជើងដើម្បីដើរចូល ទស្សនាកម្មវិធីកំសាន្តនានា៕