ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ដាក់វិធានការចំនួន៥ចំណុច ប្រយុទ្ធប្រឆាំងជំងឺ(Covid-19)

ស្វាយរៀង ៖លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ខេត្ត តំណាងលោកអភិបាលខេត្តនារសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺ(Covid-19) ខេត្តស្វាយរៀង នៅសាលប្រជុំនន្ទីរ អាគារ”ខ”។

លោកតូច ប៉ូលីវ៉ាអភិបាលរងបានលើកឡើងនូវទិសដៅចំនួន៥ចំណុច ដើម្បីលេខាធិការដ្ឋានអនុវត្តន៍៖

ទី១.ត្រូវត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត និង ក្រុង ស្រុក អោយស្របតាមវិធានវេជ្ជសាស្ត្រ

ទី២.ត្រូវត្រៀមសម្ភារៈ ធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិដែលអាចកើតមានឡើង ជាយថាហេតុ 

ទី៣.ត្រូវរៀបចំក្រុមវេនប្រចាំការតាមដានស្ថានភាពសុខភាពទូទៅប្រចាំថ្ងៃ ដែលមានអនុប្រធានលេខាធិការដ្ឋាន ជាប្រធានក្រុមវេននីមួយៗ ដើម្បីងាយស្រួលអន្តរាគមន៍ និងគ្រប់គ្រង់ស្ថានភាពជាក់ស្តែងដែលអាចកើតមាន

ទី៤.ត្រូវអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីឆ្លងជំងឺ(Covid-19) ដោយត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល អោយបានជាប់ជាប្រចាំ ។

ទី៥.ក្រុមការងារឆ្លើយតបបន្ទាន់(RRT) ត្រូវចុះទៅបន្ទាន់ពេលដែលមានអ្នកសង្ស័យ ដែលមករកសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានា នៅតាមស្រុកក្រុង៕

To Top