បាងកក ៖ សភាតំណាងរាស្រ្តថៃ នៅថ្ងៃសុក្រនេះ បានអនុម័តជាគោលការណ៍ លើសេចក្តីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលមានតម្លៃ ៣,៧៥ ទ្រីលានបាត (១០២ពាន់លានដុល្លារ) នៅក្នុងការបោះឆ្នោតសភា លើកដំបូងរបស់ខ្លួន ។
បន្ទាប់ពីការជជែកដេញ ដោលរយៈពេលបីថ្ងៃ សភា ជាន់ទាប នៃសភាថៃ ដែលមានសមាជិកចំនួន ៥០០នាក់ បានអនុម័តថវិកា ឆ្នាំ២០២៥ សម្រាប់ឆ្នាំ សារពើពន្ធចាប់ពីថ្ងៃទី០១ ខែតុលា ជាមួយនឹងសម្លេងគាំទ្រ ៣១១សំឡេង ១៧៥សំឡេង ប្រឆាំង និង ២សំឡេង អនុប្បវាទ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានប្រាប់អង្គនីតិបញ្ញត្តិថា ថវិកានេះមានគោលបំណងដោះសោសក្ដានុពលសេដ្ឋកិច្ចពេញលេញរបស់ប្រទេសថៃ និងបង្កើតប្រាក់ចំណូល សម្រាប់ប្រជាជន និងប្រទេសជាតិ ដែលស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល ដែលបានប្រកាសទៅកាន់សភា។
សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យឆ្លងកាត់ការអានពីរជុំទៀត នៅក្នុងសភាជាន់ទាប មុនពេលបញ្ជូនទៅព្រឹទ្ធសភា និងព្រះមហាក្សត្រ ៕
ប្រែសម្រួល ឈូក បូរ៉ា