អង់ការ៉ា៖ ទូរទស្សន៍ក្នុងស្រុក NTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរតួកគី បានគ្រប់គ្រងភ្លើងដែលបានឆាបឆេះមកលើតំបន់កសិកម្ម ដែលបានបណ្តាលឲ្យស្លាប់មនុស្សអស់ចំនួន១២នាក់ និង ៧៨នាក់ផ្សេងទៀតរងរបួស នៅភាគអាគ្នេយ៍នៃទីក្រុងរបស់ប្រទេសតួកគី ។
អគ្គីភ័យបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះចំបើងនៅក្នុងតំបន់ដាំដុះដែលលាតសន្ធឹងនៅស្រុក Cinar នៃខេត្ត Diyarbakir និងស្រុក Mazidagi នៃខេត្ត Mardin ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ali Yerlikaya បានឲ្យដឹងកាលពីថ្ងៃសុក្រ ។
លោក Yerlikaya បានលើកឡើងថា ដោយសារឥទ្ធិពលខ្យល់បក់ខ្លាំង ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័យមកលើតំបន់ដ៏ធំមួយ នៅមុនពេលត្រូវបានគ្រប់គ្រងដោយអ្នកពន្លត់អគ្គីភ័យ ។
លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រថា អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេត លើមូលហេតុនៃការឆាបឆេះនេះហើយ ។
លោក Munir Karalogluអនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងថា ផ្ទៃដីសរុបចំនួន១៥.១០០កន្លែង ស្មើនឹងប្រហែល១.៥១០ហិកតា ត្រូវបានរងផលប៉ះពាល់ដោយសារអគ្គីភ័យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា