ប្រកួតយប់មិញរវាងក្រុមខ្លាំងអ៊ីតាលី និងក្រូអាតបានបញ្ចប់ទៅក្នុងលទ្ធផល១គ្រាប់ ស្មើគ្នាទាំងប្រផិតប្រផោយដោយបាល់១គ្រាប់របស់អ៊ីតាលីធ្វើបាន នៅចុងម៉ោងទៅហើយនាទីទី៩០បូក៨។
គ្រាប់បាល់របស់អ៊ីតាលីធ្វើបានដោយកីឡាករខ្សែប្រយុទ្ធស្លាបលេងនៅក្លឹប Lazio កីឡាករ Zaccagni ដែលទើបតែបានផ្លាស់ចូលលេងបានបន្តិចនៅចុងម៉ោងនេះ។ មួយគ្រាប់នេះមិនត្រឹមតែបានធ្វើឲ្យអ៊ីតាលី អាចបន្តឳកាសការពារពានរង្វាន់ដែលខ្លួនធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០ តែមានន័យថាក៏ទំលាក់ទាំងក្រូអាតផងដែរ។
កីឡាករជើងចាស់ Luka Modric ដែលជាអ្នករកគ្រាប់ បាល់ឲ្យក្រូអាតកាលពីនាទីទី៥៥នោះមិនគ្រប់ គ្រាន់ជួយឲ្យក្រុមជម្រើសជាតិឡើងទៅវគ្គបន្តឡើយហើយក៏ទំនងនឹង ក្លាយទៅជាការប្រកួតចុងក្រោយរបស់កីឡាកររូបនេះក្នុងការបញ្ចប់អាជីពជា មួយនឹងជម្រើសជាតិផងដែរ។
Modric មកដល់ពេលនេះមានវ័យ៣៨ ឆ្នាំទៅហើយទោះបីជាធ្លាប់បានលើកពានរង្វាន់កីឡាករនិងក្លឹបជាច្រើនក្តីប៉ុន្តែការជួយឲ្យក្រុមជម្រើសជាតិជោគជ័យគឺមិនមែនជារឿងងាយនោះទេ។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងប្រព្រឹត្តិទៅជាបន្តបន្ទាប់ចាប់ពីចុងខែមិថុនានេះទៅទៀតដោយក្នុងនោះអ៊ីតាលីនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស្វីសនៅវេលាម៉ោង១១យប់ថ្ងៃទី២៩ខែមិថុនា៕