កណ្ដាល ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខ តំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។
សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្តូរ ពីអភិបាលខេត្តព្រះសីហនុ ទៅកាន់អភិបាល ខេត្តកណ្តាល វិញ ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕