ម៉ានីល៖ នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ថា DOH បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ហ្វីលីពីន មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមរហូតដល់២០៥នាក់ហើយចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា កន្លងនេះថា ខណៈដែលករណីឆ្លងទាំងនេះបាននឹងកើនឡើងស្របពេលឈានដល់ រដូវភ្លៀង ។
នាយកដ្ឋានសុខាភិបាលបានឲ្យដឹងនូវរបាយការណ៍ “ការកើនឡើងជាបន្តបន្ទាប់”នៃករណីឆ្លងជំងឺ ដែលបង្កឡើងដោយសត្វមូសខ្លាខាំ ។ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា សរុបមានអ្នកឆ្លង ជំងឺគ្រុនឈាមចំនួន៧៧.៨៦៧នាក់ ដែលបានកត់ត្រានៅទូទាំងប្រទេស ដែលនាំឲ្យកើនឡើង១៥ភាគរយធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក Teodoro Herbosa រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា មានបញ្ហាកើតឡើង គឺតម្រូវឲ្យមានវិធានការណ៍ ដោយបានសង្កត់ធ្ងន់ថា មិនបណ្តោយឲ្យយឺតពេលនោះទេដើម្បីធ្វើកិច្ចការ ផ្សេងៗនោះ ។ គាត់ក៏បានជំរុញដល់រដ្ឋាភិបាលក្នុងតំបន់ ដឹកនាំក្រុមអន្តរាគមន៍ធ្វើការស្រាវជ្រាវ និងកម្ទេចចោលនូវជំងឺសត្វមូសដែលបន្តពូជនៅក្នុងដី ។
កាលពីថ្ងៃទី២៩ ខែឧសភា ការិយាល័យអាកាសធាតុបានប្រកាសពីការចាប់ផ្តើមរដូវវស្សានៅក្នុងប្រទេសហ្វីលីពីន ។
ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងនៅក្នុងប្រទេសហ្វីលីពីន។ ជំងឺជាច្រើនឆ្លងតាមរយៈទីកន្លែងដែលមានទឹកដក់ ក្នុងនោះបូករួមទាំងជំងឺគ្រុនឈាម ជារឿយៗមានសន្ទុះខ្ពស់នៅពេលចាប់ផ្តើមចូលដល់រដូវវស្សា ដោយសារតែលក្ខខណ្ឌអាកាសធាតុ គ្រោះទឹកជំនន់ និងទឹកកខ្វក់ដែលមានមេរោគនៅលាយឡំនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា