ព័ត៌មានជាតិ

សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរ បានប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង និងបង្ក្រាបក្មេងទំនើង

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ និងការបង្ក្រាបក្មេងទំនើងនារយៈពេលកន្លងមក។

នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ និងការបង្ក្រាបក្មេងទំនើងនារយៈពេលកន្លងមក។

សម្តេច ក៏បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំបន្តទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ៕

To Top