ព័ត៌មានអន្តរជាតិ

អង្គការណាតូ ស្វែងរកការពង្រីក សមយុទ្ធរួម គ្នាជាមួយជប៉ុន

Kyodo

ប៊ែរឡាំង៖ ប្រធានសម្ព័ន្ធភាពឆ្លង កាត់មហាសមុទ្រអាត្លង់ទិក (ណាតូ) បានឲ្យដឹងថា អង្គការណាតូចង់បង្កើន និងពង្រីកសមយុទ្ធរួមរបស់ខ្លួន ជាមួយប្រទេសជប៉ុន នៅក្នុងតំបន់ជាច្រើន ចាប់ពីដែនសមុទ្ររហូតដល់អ៊ីនធឺណិត ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខដែលទាក់ទងគ្នា កាន់តែច្រើនឡើងៗនៃទ្វីបអឺរ៉ុប និងអាស៊ី។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ ថា “ភាពជាដៃគូជាមួយប្រទេសជប៉ុន កាន់តែមានសារៈសំខាន់” ជាពិសេសដោយសារតែទំនាក់ទំនងអន្តរទំនាក់ទំនងគ្នានេះ ត្រូវបានដាក់នៅទទេ ដោយវិបត្តិអ៊ុយក្រែន “ដែលជាកន្លែងដែលប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ កំពុងបើកដំណើរ ការសង្គ្រាមឈ្លានពានរបស់រុស្ស៊ី”។

ថ្លែងនៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ដើម្បីរំលឹកខួបលើកទី៧៥ របស់អង្គការណាតូ លោក Stoltenberg បានលើកឡើងថា ការចូលរួមរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងការពិភាក្សាប្រចាំឆ្នាំ កម្រិតខ្ពស់បំផុត របស់សម្ព័ន្ធមិត្ត សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងភាគីទាំងពីរ។

ដោយដកស្រង់ឃ្លាដែលប្រើញឹកញាប់ របស់លោក គីស៊ីដា ដែលថា “អ្វីដែលកើតឡើងនៅអ៊ុយក្រែនថ្ងៃ នេះអាចកើតឡើងនៅអាស៊ីថ្ងៃស្អែក វាជាផលប្រយោជន៍ របស់យើងទាំងអស់គ្នា ដើម្បីការពារប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ពីការឈ្នះនៅអ៊ុយក្រែន” ។

លោក Stoltenberg ដែលបាននិងកំពុងដឹកនាំសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក បានដាក់ឈ្មោះជាផ្លូវការថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានឲ្យដឹងថា “យើងមានសមយុទ្ធតូចៗមួយចំនួន ប៉ុន្តែយើងចង់ពង្រីក និងធ្វើបន្ថែមទៀតរួមគ្នាជាមួយប្រទេសជប៉ុន” ដូចជានៅក្នុងដែនសមុទ្រ និងផ្លូវអាកាសចាប់តាំងពីឆ្នាំ២០១៤៕
ប្រែសម្រួល ឈូក បូរ៉ា

To Top