ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្ករ របស់ក្រុមហ៊ុនបៃតង នៅខេត្តបាត់ដំបង និងបន្តចុះជួបពិភាក្សាការងារ ជាមួយប្រធានសហគមន៍ កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អំពីយុទ្ធសាស្រ្តពង្រាយ ទីផ្សារបន្លែសុវត្ថិភាព និងបណ្តាញកសិករ នៅតាមខេត្តគោលដៅសំខាន់ៗ ដើម្បីរក្សាស្ថិរភាព តម្លៃបន្លែលើទីផ្សារ ។
បច្ចុប្បន្ន សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី ៤០០ ទៅ ៥០០ គីឡូក្រាមក្នុង១ថ្ងៃ ជីរណា ប្រមាណ ១០០០ ទៅ១៥០០ គីឡូក្រាមក្នុង១ថ្ងៃ និងផ្សិតចំបើងទាំង៣ទីតាំង ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ោយបែត សៀមរាប និងរាជធានីភ្នំពេញ។
តាមការបញ្ជាក់ របស់ប្រធានសហគមន៍ ដោយទទួលបានការកាំទ្រ ឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះ បន្លែសុវត្ថិភាព បានធ្វើឲ្យជីវភាពកសិករ ដែលជាសមាជិក របស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ ៕