ព័ត៌មានអន្តរជាតិ

បុរសជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ ត្រូវផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារជាង២៥ឆ្នាំ ពីបទរំលោភកូនខ្លួនឯង និងបង្ហោះចូលអ៊ិនធ័រណិត

AFP

បរទេស៖ តុលាការព្រហ្មទណ្ឌប្រទេស កាលពីថ្ងៃច័ន្ទបានកាត់ទោស បុរសជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃ ដែលបានរំលោភកូនស្រីរបស់ខ្លួន និងផលិតមាតិកាតាមអ៊ីនធឺណិតយ៉ាងជាក់ស្តែងឱ្យជាប់គុក ២៥ឆ្នាំ និង០៦ខែបន្ទាប់ពីគាត់បានសារភាព ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង បណ្តឹងរបស់រដ្ឋអាជ្ញា សាធារណៈប្រឆាំងនឹងជនសង្ស័យ ប្រុសម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ តូនី ជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃ ពីបទចោទប្រកាន់ពាក់ព័ន្ធផ្លូវភេទ រួមទាំងឧក្រិដ្ឋកម្មរួមរ័ក ការរំលោភបំពានផ្លូវភេទលើកុមារ កាន់កាប់ និងចែកចាយរូបភាព អាសអាភាសកុមារ ការបង្ខិតបង្ខំកុមារចូលរួមក្នុងអំពើអាសអាភាស និងបញ្ចូលខ្លឹមសារអាសអាភាសទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

សកម្មភាពទាំងនេះបានរំលោភលើមាត្រា ២៦ នៃច្បាប់ការពារកុមារឆ្នាំ ២០០៣ និង មាត្រា ១៤ នៃច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ ២០០៧ ។ មុនពេលវេលារបស់គាត់ត្រូវបានកាត់បន្ថយ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥១ ឆ្នាំ។

ភ័ស្តុតាង រួមទាំងរូបថត និងវីដេអូឃ្លីប បានបង្ហាញថា បុរសនោះបានរំលោភបំពានផ្លូវភេទកុមារជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ ហើយបានបង្ហោះខ្លឹមសារទៅក្នុងគេហទំព័រងងឹតមួយ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top