ព័ត៌មានអន្តរជាតិ

លោក Biden បដិសេធការជជែក ដេញដោលបន្ថែម ជាមួយនឹងលោក Trump

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានបដិសេធ សំណើរបស់លោក Donald Trump ដើម្បីឱ្យគាត់ដោះខ្លួនគាត់បានបន្តិច បន្ទាប់ពីលទ្ធផលដ៏អាក្រក់របស់គាត់ នៅក្នុងការជជែកដេញដោល តាមទូរទស្សន៍លើកដំបូង របស់ពួកគេកាលពីខែមុន តាមរយៈការរៀបចំការប្រឈមមុខគ្នាមួយទៀត ដែលមិនចាំបាច់គ្រោងពេលវេលាទុក ។

លោក Biden បានប្រឈមមុខនឹងការអំពាវនាវ កាន់តែខ្លាំងឡើងដើម្បីដកខ្លួនចេញ ពីការប្រណាំងប្រធានាធិបតី បន្ទាប់ពីលោកហាក់ ដូចជាមានភាពទន់ខ្សោយ និងមានការភ័ន្តច្រឡំជាច្រើនដងនិងដដែលៗក្នុងអំឡុង ពេលការជជែកដេញដោលថ្ងៃទី ២៧ខែមិថុនាប្រឆាំងនឹងលោក Trump ។

យោងតាមកាសែត New York Times ម្ចាស់ជំនួយរបស់គណបក្ស ប្រជាធិបតេយ្យបាននឹងកំពុងដកប្រាក់ បរិច្ចាគប្រហែល៩០លានដុល្លារ ដើម្បីបញ្ចុះបញ្ចូលគណបក្ស ឱ្យជំនួសប្រធានាធិបតីអាយុ ៨១ឆ្នាំរូបនេះចំពោះកៅអីនេះជំនួសវិញ។ យ៉ាង​ណា​ក៏​ដោយ លោក Biden បាន​ទទូច​ថា លោក​នឹង​បន្ត​នៅ​ក្នុង​ការ​ប្រកួត ​ប្រជែងដដែលនៅអាណត្តិនេះ ។

ថ្លែងនៅឯការជួបជុំមួយក្នុងទីក្រុង Miami កាលពីសប្តាហ៍មុន មុនពេលមានការប៉ុនប៉ង ធ្វើឃាតមកលើរូបលោក លោក Trump បានផ្តល់ឱកាសថ្មីដល់លោក Biden ដើម្បីជជែកដេញដោយគ្នាម្តងទៀត។

គាត់បាននិយាយបែបនេះថា ៖ អនុញ្ញាតឱ្យយើងធ្វើការពិភាក្សាមួយផ្សេងទៀតនៅសប្តាហ៍នេះដើម្បីឱ្យលោក Joe Biden ដែលងងុយដេកអាចបង្ហាញ ដល់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោកថា គាត់មានអ្វីដែលវាត្រូវការដើម្បីក្លាយជាប្រធានាធិបតី។

នៅពេលដែលត្រូវសួរអំពីសំណើរនេះ អំឡុងពេលសម្ភាសន៍ជាមួយលោក Lester Holt របស់ NBC កាលពីថ្ងៃអង្គារ ម្សិលមិញលោក Biden បាននិយាយថា លោកនឹងជជែកពិភាក្សាជាមួយលោក Trump តែនៅពេលដែលបានព្រមព្រៀងពីពេលវេលាទុកជាមុនប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top