ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថា កំពូងប្រើប្រាស់អាវុធគិមី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងដាក់ពង្រាយអាវុធគីមី ប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅលើសមរភូមិជួរមុខ។

លោកបានបន្ថែមថា ទីក្រុងមូស្គូបានប្រមូលភស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ក្រុងគៀវ កំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីផលិតសមាសធាតុសម្រាប់អាវុធជីវសាស្ត្រ។

នៅក្នុងការអត្ថាធិប្បាយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក Ryabkov បានអះអាងថាទីក្រុងគៀវ បានចូលរួមក្នុងសកម្មភាពខុសច្បាប់ ទាក់ទងនឹងសង្គ្រាមគីមី និងជីវសាស្រ្ត។

ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា វាចាំបាច់ ដើម្បីបំបែកបញ្ហានៃ ការប្រើប្រាស់ភ្នាក់ងារសង្គ្រាមគីមី ដែលយើងពិតជាបានចុះឈ្មោះ នៅក្នុងសកម្មភាពរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពីការស្រាវជ្រាវអាវុធជីវសាស្រ្ត។

គួរឲ្យដឹងដែរមកទល់នឹងពេលនេះ អ្នកការទូតបាននិយាយថា រុស្ស៊ីកំពុងជូនដំណឹងដល់ទីភ្នាក់ងារអន្តរជាតិ ពាក់ព័ន្ធអំពីបញ្ហាទាំងពីររួចទៅហើយ ហើយក៏បញ្ជូនរបាយការណ៍ ទៅអង្គការហាមឃាត់អាវុធគីមី (OPCW) ហើយដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top