បរទេស៖ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj សាកលវិទ្យាល័យ Mahidol គឺលោកបណ្ឌិត Prasit Watanapa បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ និងមិនធ្វើការជួបជុំ បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយជាប្រទេសអ៊ីតាលី ដែលមានអ្នកជំងឺឆ្លងជំងឺឆ្លងច្រើនលើសលុប ហើយបុគ្គលិកពេទ្យ ត្រូវសំរេចថាតើអ្នកជំងឺណាដែលត្រូវព្យាបាលឬអត់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកសាស្រ្តាចារ្យបណ្ឌិត Prasit Watanapa បានបង្ហាញពីព្រមាននេះ តាមរយៈបណ្តាញទូរទស្សន៍អនឡាញរបស់សាកលវិទ្យាល័យ។
លោកបាននិយាយថា ចំនួនអ្នកដែលមានជំងឺ Covid-19 នៅក្នុងប្រទេសថៃកំពុងតែកើនឡើង ដូចជាប្រជាជននៅអឺរ៉ុប ដែលមិនអាចគ្រប់គ្រងជំងឺនេះបាន។
ជាងនេះទៅទៀត លោកបានស្តីបន្ទោសស្ថានការណ៍ ចំពោះប្រជាជន ដែលបានធ្វើដំណើរទៅកន្លែងដែលរីករាលដាល នៃមេរោគដូចជាកន្លែងប្រដាល់ និងហាងស្រា ហើយបដិសេធមិនផ្តាច់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា