ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កម្លាំងផលិតកម្ម គុណភាពថ្មី នឹងជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងកិច្ចកសាងទំនើបកម្ម តាមបែបផែនចិន ហើយក៏នឹងបំពេញបន្ថែម កម្លាំងរស់រវើកថ្មី ដល់សេដ្ឋកិច្ច ពិភពលោកផងដែរ

កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ដែលបើកធ្វើ នាពេលថ្មីៗ កន្លងទៅនេះ បានគ្រោងផែនការ គោលអំពីការធ្វើកំណែទម្រង់ ឱ្យមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត របស់ចិន ។ កិច្ចប្រជុំពេញអង្គលើកនេះ បានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនិងយន្តការ នៃការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី ដោយសមរម្យ ។ ឥស្សរជនវិភាគបានយល់ឃើញថា នេះបានបង្ហាញថា ចិនមានការប្តេជ្ញាចិត្ត បង្កើតបរិយាកាសខាងប្រព័ន្ធ របបកាន់តែល្អប្រសើរ សម្រាប់ពូនជ្រំ អភិវឌ្ឍនិងពង្រឹងកម្លាំងផលិតកម្ម គុណភាពថ្មីតាមរយៈការធ្វើកំណែទម្រង់ពាក់ព័ន្ធឱ្យមានភាពកាន់តែស៊ីជម្រៅ ដើម្បីផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។

បើមើលពីកត្តា ខាងក្រៅ បដិវត្តន៍ឧស្សាហកម្ម និងបដិវត្តន៍ ព័ត៌មានវិទ្យា ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ សុទ្ធតែបានបង្កើតឡើង ដោយកំណែទម្រង់ ជាប្រវត្តិសាស្រ្ត នៃកម្លាំងផលិតកម្ម ។ បច្ចុប្បន្ននេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានទទួលការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ ការដែលសេដ្ឋកិច្ចពិភពលោក សម្រេចបាន នូវកំណើនថ្មី គឺ ចាំបាច់ត្រូវពឹងផ្អែកទៅលើការ ជំរុញពីកម្លាំងផលិតកម្មថ្មី ។ បើមើលពីកត្តាផ្ទៃក្នុង សេដ្ឋកិច្ចចិនបានធ្វើនវានុវត្តន៍ យ៉ាងស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ គឺលែងផ្តោតសំខាន់ ទៅលើល្បឿនកំណើននៃGDP ទៀតហើយ តែគឺប្រែទៅជាឈាន ចូលដំណាក់កាល អភិវឌ្ឍន៍ប្រកប ដោយគុណភាពខ្ពស់ ពោលគឺត្រួសត្រាយកម្លាំងចលករថ្មី តាមរយៈការច្នៃប្រឌិតថ្មី និងពូនជ្រំឧស្សាហកម្មថ្មី ។

បើមើលពី 《សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពីការធ្វើកំណែងទម្រង់ឱ្យមានភាព កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ និង ជំរុញ ការធ្វើទំនើបកម្ម តាមបែបផែនចិន ថែមមួយកម្រិតទៀត》 ដែលត្រូវពិនិត្យពិភាក្សា និងអនុម័តដោយកិច្ច ប្រជុំពេញអង្គលើកនេះ មជ្ឈដ្ឋានខាងក្រៅ មិនពិបាករកឃើញថា គំនិតអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី របស់ចិនគឺច្បាស់លាស់ណាស់ ពោលគឺ ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីពូនជ្រំនិងនិង ពង្រឹងឧស្សាហកម្មងើបឡើងថ្មី បង្កើតរចនាសម្ព័ន្ធ ក្នុងការកសាងឧស្សាហកម្មនៅពេលអនាគត កែលម្អនិងលើកកម្ពស់ឧស្សាហកម្មប្រពៃណី និងជំរុញឱ្យឧស្សាហកម្មកម្មន្ត សាលទទួលការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពឆ្លាតវៃនិងបៃតង ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី មិនត្រឹមតែជាបញ្ហា នៃគោលនយោបាយឧស្សាហកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ តែគឺត្រូវចាត់ទុកការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅជាការទ្រទ្រង់ ខំប្រឹងយ៉ាងពេញទំហឹង ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង ប្រព័ន្ធធនធានមនុស្សជាដើម ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិ ដ៏ល្អប្រសើរតាមរយៈការពង្រីក ការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ។
ពីការគ្រោងផែនការអភិវឌ្ឍន៍ ដោយសមស្របនឹង លក្ខខណ្ឌមូលដ្ឋានរបស់តំបន់នានា ដល់ការផ្តល់ការគាំទ្រ ផ្នែកគោលនយោបាយមួយចំនួន និងកំណែទម្រង់បន្ទាប់បន្សំ បច្ចុប្បន្ននេះ លើទឹកដីប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មីកំពុងទទួលការអភិវឌ្ឍយ៉ាងផុលផុស នៅឆមាសទីមួយឆ្នាំនេះ តម្លៃបន្ថែម នៃឧស្សាហកម្មកម្មន្ត សាលបច្ចេកវិទ្យាខ្ពស់ ដែលមានទ្រង់ទ្រាយធំ និងមធ្យម របស់ចិនបានកើនឡើង៨,៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នាឆ្នាំមុន ការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានកើនឡើង១០,៦ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ល។
តាមរបាយការណ៍ ពាក់កណ្តាលឆ្នាំអំពីសេដ្ឋកិច្ចចិនដែលចេញផ្សាយនៅពេលថ្មីៗ ចុងក្រោយនេះបានបង្ហាញឱ្យដឹងថា ក្រោមការជំរុញ នៃកម្លាំងផលិតកម្ម គុណភាពថ្មី និន្នាការ ធ្វើបរិវត្តកម្មទៅរកភាព “ថ្មី” និង “បៃតង” នៃសេដ្ឋកិច្ចចិនគឺកាន់តែលេចធ្លោ ។ នេះមិនត្រឹមតែបានផ្តល់កម្លាំងចលករ ដល់ប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយ ផលដល់ពិភពលោកផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ លោក John Ross អតីតប្រធាន នៃការិយាល័យគោលនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុងឡុងដ៍ របស់អង់គ្លេសបានចេញ ផ្សាយអត្ថបទថា ស្របពេលដែលចិនពន្លឿន ការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី ផលិតផលរបស់ចិន នឹងរួមបញ្ចូលគ្នា ជាមួយខ្សែសង្វាក់ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យកាន់តែល្អប្រសើរ ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច រវាងចិននិងប្រទេសនានាក៏នឹង កាន់តែរឹងមាំថែមមួយកម្រិតទៀតដែរ ។ នេះមិនត្រឹមតែនឹងលើកកម្ពស់ សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិន និងជំរុញការលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់របស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញ បន្ថែមកម្លាំងចលករថ្មី ដល់ការស្តារសេដ្ឋកិច្ច សកលឡើងវិញផងដែរ ។
ស្របពេលដែលចិន ធ្វើកំណែទម្រង់ ឱ្យមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយ កម្រិតទៀត កម្លាំងផលិតកម្មគុណភាពថ្មី នឹងបញ្ចេញកម្លាំងចលករ កាន់តែផុលផុស ដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់និង ការកសាងទំនើបកម្ម តាមបែបផែនចិន ហើយក៏នឹងបំពេញ បន្ថែមកម្លាំងរស់រវើកថ្មី ដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

To Top