ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាវបន្ទាន់ ចំពោះគណនីហ្វេសប៊ុកមួយដែលមានprofile រូបសម្ដេច ហើយបង្ហោះសារក្លែងក្លាយបង្កឲ្យមានការភ័នច្រឡំក្នុងចំណោមប្រជាជន។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមកុំរពឹស មានFacebookមួយឈ្មោះអរគុណសន្តិភាពដែល មានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះ កាល ពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។ ការបង្ហោះបែប នេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភ័នច្រឡំក្នុងចំណោមប្រជាជនថា ខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។
ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាវ បន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ»៕