បរទេស ៖ អតីតនាយកសាលាម្នាក់ បានបាញ់សម្លាប់អតីតប្រពន្ធរបស់ ប្តីថ្មី ម្តាយ និងមនុស្សម្នាម្នាក់ទៀត នៅផ្ទះក្នុងខេត្តស៊ីកាកេត កាលពីយប់ថ្ងៃច័ន្ទ។ ក្រោយមក នាយកសាលារូបនោះ ក៏បានសម្លាប់ខ្លួន ពេលរត់គេចពីការតាមប្រមាញ់ របស់ប៉ូលិសក្នុងខេត្ត បូរី រាំ ដែលនៅក្បែរនោះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោង តាមប៉ូលិសថា ការវាយប្រហារ ដោយព្រៃនេះ បានកើតឡើងនៅផ្ទះមួយក្នុងឃុំណងផៃ ស្រុកមឿង ខេត្តស៊ីសាកេត នៅម៉ោងប្រហែល ៩ និង៣២នាទីយប់។
ក្រុមអ្នកសង្គ្រោះបន្ទាន់ បានរកឃើញមនុស្សពីរនាក់ ត្រូវបានបាញ់សម្លាប់នៅមុខផ្ទះ និងសាកសពពីរនាក់ទៀតនៅខាងក្នុង។ ផ្ទះនោះជាផ្ទះរបស់ឈ្មោះ ដួង ឌួន កូកាផាន អាយុ៤១ឆ្នាំ ជានាយកសាលា ណូអ៊ីប៉ាងផុនវ៉ា ក្នុងខេត្តស៊ីសាកេត ។ ម្ចាស់ផ្ទះស្ថិតក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។
ជនរងគ្រោះបីនាក់ទៀតមានប្តីថ្មីជាមេធាវីរបស់ឈ្មោះដួងឌួន អាយុ៣៩ឆ្នាំ , ម្តាយនាង អាយុ៦៦ឆ្នាំ និងប្អូនថ្លៃរបស់ឈ្មោះYokmanee អាយុ៦១ឆ្នាំ។ ចំណែកក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលនៅក្នុងផ្ទះ គឺបានរត់គេចខ្លួនទៅទីសុវត្ថិភាព ដោយស្រែករកអ្នកជិតខាងឱ្យជួយ។
ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងឈ្មោះ Pathaphee Meebang អាយុ៤២ឆ្នាំ ជាអតីតនាយកសាលា Phanomrung ក្នុងខេត្ត បូរី រាំ និងជាអតីតប្តីរបស់ឈ្មោះ ដួងដូន ។
អ្នកស្រុកបាននិយាយថា ឃាតកម្មនេះ ប្រហែលជាបណ្ដាលមកពីការច្រណែន ។ សមត្ថកិច្ចកំពុងសាកសួរសាច់ញាតិជនរងគ្រោះនៅឡើយ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមសាច់ញាតិ គឺឈ្មោះ ដួងដូន បានរៀបការជាថ្មីទៀតកាលពី២ខែមុន ។ អតីតប្តីរបស់នាងបានទាមទារកម្មសិទ្ធិផ្ទះ ហើយគំរាមសម្លាប់នាង និងក្រុមគ្រួសារ ប្រសិនបើមិនរើចេញពីផ្ទះនេះ ៕