បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Nicolas Maduro បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសវេណេស៊ុយអេឡា ហើយភ្លាមៗមេដឹកនាំរុស្ស៊ីនិងចិនបានអបអរសាទរប្រមុខរដ្ឋរូបនេះក្នុងការ ទទួលបានការដឹកនាំអាណត្តិទីបីរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាCNEលោក Elvis Amoroso បានប្រកាសភ្លាមៗបន្ទាប់ពី ពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអាទិត្យថា ជាមួយនឹងសម្លេងឆ្នោតគាំទ្រដល់ទៅ ៨០ភាគរយ នៃសន្លឹកឆ្នោតត្រូវបានរាប់ លោក Maduro ទទួលបានសម្លេងឆ្នោតច្រើនជាង ៥១ភាគរយបើធៀបនឹង ៤៤ភាគរយ សម្រាប់គូប្រជែងសំខាន់របស់គាត់គឺ Edmundo Gonzales ។
ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Caracas លោក Maduro បានពិពណ៌នាអំពីជ័យជម្នះរបស់គាត់ថាជា ជ័យជំនះនៃសន្តិភាព និងស្ថិរភាព។ គណបក្សប្រឆាំងវេណេស៊ុយអេឡា បានជំទាស់យ៉ាងខ្លាំងក្លាចំពោះលទ្ធផលនេះ ដោយអះអាងថា ច្បាប់បោះឆ្នោតត្រូវបានរំលោភបំពាន ហើយ Gonzales ក៏បានអះអាងពីជ័យជម្នះផងដែរ។
មេដឹកនាំគណបក្សប្រឆាំង Marina Corina Machado ដែលត្រូវបានរារាំងដោយតុលាការ ពីការឈរឈ្មោះសម្រាប់តំណែង ជុំវិញការចោទប្រកាន់ទាក់ទងនឹង អំពើពុករលួយបានច្រានចោល ជ័យជម្នះរបស់លោក Maduro ដោយអះអាងថា៖ យើងទេដែលបានឈ្នះ ហើយពិភពលោកទាំងមូលដឹងវារួចមកហើយ។
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
