ព័ត៌មានអន្តរជាតិ

បទវិភាគ ​៖ កិច្ចសហប្រតិបត្តិការ រវាងចិន និងអ៊ីតាលី នឹងកាន់តែមានភាពស៊ីជម្រៅ និងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ ដល់អឺរ៉ុប និងពិភពលោក

នៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងររវាងប្រទេសចិន និងលោកខាងលិច ប្រទេសអ៊ីតាលី បានដើរតួអង្គយ៉ាងពិសេស ។ ក្នុងប្រវត្តិសាស្ត្រ ផ្លូវសូត្របុរាណ បានតភ្ជាប់ប្រទេសអរិយធម៌បុរាណទាំងពីរនេះ ។ កាលពីជាង៧រយឆ្នាំមុន លោកMarco Poloអ្នកដើរផ្សងព្រេង បានធ្វើដំណើរនៅប្រទេសចិន ដែលបានបើកបង្អួច ឱ្យលោកខាងលិច យល់ដឹងពីប្រទេសចិន ។ រឿងរ៉ាវរបស់គាត់ ត្រូវបានល្បីរន្ទឺនៅទូទាំងប្រទេសចិន ហើយបានក្លាយជា និមិត្តរូបនៃមិត្តភាព ។

ឆ្នាំនេះ គឺជាខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលី ។ នៅពេលចុងក្រោយនេះ លោកស្រីMeloni នាយករដ្ឋមន្ត្រីអ៊ីតាលី បានបំពេញទស្សនកិច្ចលើកដំបូង របស់ខ្លួននៅប្រទេសចិន ក្នុងកំឡុងពេលកាន់តំណែង ។ នៅថ្ងៃទី២៩ខែកក្កដា លោកXi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោកស្រី នៅទីក្រុងប៉េកាំង ។ មេដឹកនាំ នៃប្រទេសទាំងពីរសុទ្ធ តែបានលើកឡើង ដល់”ស្មារតីផ្លូវសូត្រ” ។
ហេតុអ្វីបានជា “ស្មារតីផ្លូវសូត្រ” ត្រូវបានមេដឹកនាំ នៃប្រទេសទាំងពីរ យកចិត្តទុកដាក់ម្ល៉េះ? នេះមិនត្រឹមតែដោយសារវាជាការចងចាំ ប្រវត្តិសាស្រ្តនិងចំណង វប្បធម៌រួម របស់ប្រជាជនចិន និងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារស្មារតីនេះប្រកបដោយទស្សនៈស្តីពីសន្តិភាព ការបើកចំហនិងកិច្ចសហប្រតិបត្តិការ របស់វា បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសដែលកកើតឡើងក្នុងទំនាក់ទំនងរវាងចិននិងអ៊ីតាលីកន្លងមកផងដែរ ដែលសមស្របទៅនឹងនិន្នាការ អភិវឌ្ឍន៍និងប្រកបដោយគុណតម្លៃ នៃយុគ្គសម័យ ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត នៅអាស៊ីរបស់អ៊ីតាលី ទំហំពាណិជ្ជកម្មទ្វេភាគី បានលើសពី៧០ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ នាពេលបច្ចុប្បន្ន មានសហគ្រាសអ៊ីតាលី ចំនួនជាង១៦០០ កំពុងធ្វើអាជីវកម្មនៅប្រទេសចិន ហើយផលិតផលអ៊ីតាលី ដូចជាសម្លៀកបំពាក់ ម្ហូបអាហារនិងរថយន្ត ជាដើមមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសចិន ។ ក្នុងនាមជាសមាជិក ដ៏សំខាន់នៃអង្គការសហប្រជាជាតិនិង ប្រទេសG20 ចិននិងអ៊ីតាលី សុទ្ធតែផ្តួចផ្តើមឱ្យមានពហុភាគីនិយមនិងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ល។ ចំណុចរួមទាំងនេះបានធ្វើឱ្យមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីតាលីមានភាពរឹងមាំ ។

មជ្ឈដ្ឋានខាងក្រៅបានកត់ សម្គាល់ឃើញថា មុនពេល លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបំពេញទស្សនកិច្ចនៅប្រទេសចិន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ទើបបានបញ្ចប់។ កិច្ចប្រជុំពេញអង្គបានរៀបចំចាត់ចែង ការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុង ជ្រោយបន្ថែមទៀត ហើយបានបញ្ចេញសញ្ញា យ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីក ការបើកចំហចំពោះបរទេស ។ ក្រោមស្ថានភាពថ្មី តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើន កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី? មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការ នឹងការវិនិយោគផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យងើបឡើងថ្មី ដូចជាការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា រថយន្តដើរ ដោយថាមពលអគ្គិសនី និងបញ្ញាសិប្បនិម្មិតជាដើម ។ ភាគីចិនសូមស្វាគមន៍ សហគ្រាសអ៊ីតាលី មកវិនិយោគទុន នៅប្រទេសចិន ហើយរីករាយនាំចូលផលិតផល ដ៏មានគុណភាពខ្ពស់របស់អ៊ីតាលីកាន់តែច្រើន ។ ភាគីអ៊ីតាលីបានបញ្ជាក់ យ៉ាងជាក់លាក់ថា ប្រឆាំង” ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ” និងការការពារនិយម ហើយរីករាយដើរតួនាទី ជាវិជ្ជមានក្នុងការជំរុញ អភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។

ពីការចុះហត្ថលេខារួមគ្នា លើឯកសារសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឧស្សាហកម្ម ការអប់រំនិងការពារបរិស្ថានជាដើម ដល់ការដាក់ចេញផែនការ ប្រតិបត្តិរយៈពេល៣ឆ្នាំ ស្តីពីការពង្រឹង ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មតិឯកភាពនិងសមិទ្ធផលសំខាន់ៗ មួយចំនួន បានបំពេញបន្ថែម នូវកម្លាំង ចលាករថ្មីទៅក្នុងការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអ៊ីតាលី ហើយក៏មានអំណោយផល ដល់ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុបផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជាច្រើនបានអត្ថាធិប្បាយថា នេះជាសញ្ញាកត់សម្គាល់ថា “កិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីតាលីបានឈានចូលដំណាក់កាលថ្មី” ។

ពីផ្លូវសូត្របុរាណរហូតដល់《កំណត់ហេតុធ្វើដំណើររបស់លោកMarco Polo》 រឿងរ៉ាវល្អៗអំពីការប្រាស្រ័យទាក់ទង រវាង ចិននិងអ៊ីតាលី នៅតែត្រូវបានកោត សរសើរ មកដល់សព្វថ្ងៃនេះ ។ ដោយប្រកាន់ខ្ជាប់នូវ”ស្មារតីផ្លូវសូត្រ” ក្រេបជញ្ជក់ប្រាជ្ញាប្រវត្តិសាស្ត្រ និងផ្តល់នូវអត្ថន័យ នៃយុគសម័យថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិង អ៊ីតាលីនឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ ដល់អឺរ៉ុបនិងពិភពលោក ៕

To Top