បង្កើន “ការពង្រីកការកំញើញ” លើកកម្ពស់លំដាប់ថ្នាក់ នៃសម័្ពន្ធយោធា រវាងជប៉ុននិងអាមេរិក វាយប្រហារ និងមួលបង្កាច់មកលើចិន ។ល។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរវាងជប៉ុន និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ” ជាដើមដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ សកម្មភាពមួយចំនួនរបស់ជប៉ុន ធ្វើឱ្យប្រទេសក្នុងតំបន់ មានការប្រុងប្រយ័ត្នខ្ពស់ ។ ប្រជានជប៉ុនជាច្រើនបានតវ៉ាថា ទង្វើរបស់រដ្ឋាភិបាលជប៉ុន គឺយកសាំងមកចាក់លើភ្លើង ហើយក៏បានដើរកាន់តែឆ្ងាយទៅៗលើផ្លូវខុសដែល “ឆ្ពោះទៅរកសង្គ្រាម”ដែរ ។
ក្នុងសកម្មភាពដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុន អ្វីដែលត្រូវគេចោទ ជាមន្ទិលសង្ស័យខ្លាំងបំផុត គឺ“ការពង្រីកការកំញើញ” ។ អ្វីដែលហៅថា “ការពង្រីកការកំញើញ” ជារបស់ក្នុងសម័យកាលសង្គ្រាមត្រជាក់ គឺមានន័យថា អាមេរិកសន្យាថា នឹងការពារសម័្ពន្ធមិត្តដោយប្រើប្រាស់កម្លាំងយោធា ក្នុងនោះបូករួមទាំងអាវុធនុយក្លេអ៊ែរ ។ តាំងពីឆ្នាំ២០១០មក ស្ថាប័នការទូតនិងការពារជាតិ របស់ជប៉ុននិងអាមេរិក បានធ្វើការពិគ្រោះពិភាក្សា អំពីបញ្ហានេះជាប់រហូត ឆ្នាំនេះ បានបង្កើតក្របខណ្ឌថ្នាក់រដ្ឋមន្ត្រីដ៏ឯករាជ្យទៀតផង ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ”ជាលើកដំបូង ជប៉ុននិងអាមេរិកបានបញ្ជាក់ពីសារសំខាន់ នៃការចែករំលែក“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិក ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ទង្វើរបស់ជប៉ុននេះបានល្មើសនឹងកាតព្វកិច្ច របស់ប្រទេសគ្មានអាវុធនុយក្លេអ៊ែរ ដែលកំណត់ដោយ «សនិ្ធសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ» វានឹងធ្វើឱ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងកើតមានហានិភ័យដែលធ្វើឱ្យប៉ះទង្គិចនុយក្លេអ៊ែរ ក៏ដូចជាធ្វើឱ្យស្ថានភាព ក្នុងតំបន់មានភាពតានតឹងថែមមួយកម្រិតទៀត ។
ការដែលជប៉ុនបង្កើន “ការពង្រីកការកំញើញ”លើកនេះ បានលើ្មសនឹងពាក្យសន្យារបស់ខ្លួនក្នុង“គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរចំនួន៣ ” ដែលបានបង្ហាញថា ជប៉ុនចង់ទទួលបានការការពារកាន់តែច្រើនពី“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិក ។ ប៉ុន្តែ អាមេរិកអាចពឹងផ្អែកបានទេ ? អ្នកវិភាគបានលើកឡើងថា បើនិយាយ ចំពោះអាមេរិកវិញ អ្វីដែលហៅថា “ការពង្រីកការកំញើញ” គឺដើម្បីពង្រឹងអនុត្តរភាពយោធា របស់ខ្លួនលើពិភពលោក ទាំងមូល ពង្រឹងនិងបន្ថែមថ្នូរ សម្រាប់បដិបក្ខគ្នា ជាមួយប្រទេសដទៃទៀត ប្រការនេះនឹងនាំមក នូវហានិភ័យកាន់តែខ្លាំងឡើង ដល់ជប៉ុន ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាម រហូតដល់សង្គ្រាម នុយក្លេអ៊ែរ ។ និយាយត្រង់ៗ អ្វីដែល“ឆ័ត្រការពារនុយក្លេអ៊ែរ” របស់អាមេរិក បាននាំមកដល់ជប៉ុនមិនមែនសន្តិសុខទេ វាគឺជាគ្រោះថ្នាក់ ។
ប៉ុន្តែ អ្នកនយោបាយជប៉ុនមួយចំនួន ដែលចាញ់បោកការញុះញង់ ពីចក្រពត្តិនិយម មិនព្រមស្តាប់មតិប្រកបដោយវិចារណញ្ញាណទេ នៅតែទទូចនិងងប់ងល់ នឹងការពង្រឹងកងទ័ពនិងកម្លាំងយោធា ។ ក្រោមការទាមទារពីប្រទេស ជប៉ុន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ រវាងជប៉ុន និងសហរដ្ឋអាមេរិក លើកនេះ បានពិគ្រោះពិភាក្សានិងកំណត់ថា នឹងលើកកម្ពស់លំដាប់ថ្នាក់ នៃសម័្ពន្ធមិត្ត ក្នុងនោះបូករួម ទាំងអាមេរិក នឹងកែសម្រួល កងទ័ពអាមេរិក ឈរជើងប្រចាំការនៅជប៉ុន បង្កើត“ទីបញ្ជាការដ្ឋានកងទ័ពចម្រុះ”ថ្មី កងស្វ័យការពារជប៉ុនបង្កើត “ទីបញ្ជាការដ្ឋាន ប្រយុទ្ធចម្រុះ ”មុនរដូវផ្ការីក ឆ្នាំ២០២៥ ដើម្បីទទួលខុសត្រូវ ភារកិច្ចប្រើប្រាស់ ជាសមាហរណកម្ម នូវកងស្វ័យការពារជប៉ុន ជើងគោក ជើងសមុទ្រ និងជើងអាកាស ជាដើម ។ វិធានការទាំងនេះបានបង្ហាញថា ឆ្លងតាមរយៈការលើកកម្ពស់ លំដាប់ថ្នាក់នៃប្រព័ន្ធបញ្ជាសម័្ពន្ធមិត្ត ជប៉ុនប៉ុនប៉ងលើក កម្ពស់ឋានៈសន្តិសុខ របស់ខ្លួនក្នុងតំបន់រហូត ដល់ពិភពលោកទាំងមូល តាមរយៈការពឹងផ្អែកលើកម្លាំង យោធាអាមេរិក មហិច្ឆតារបស់ជប៉ុន ដែលចង់ពង្វាតយោធា ត្រូវបានលាតត្រដាង យ៉ាងច្បាស់លាស់ ។
គួរបញ្ជាក់ថា មាត្រាទី៩នៃ “រដ្ឋធម្មនុញ្ញសន្តិភាព”របស់ជប៉ុនបានកំណត់យ៉ាងច្បាស់ថា ជប៉ុនបានលះបង់ចោលសិទ្ធិធ្វើសង្គ្រាម ស្វែងរកផ្លូវ អភិវឌ្ឍន៍ ដោយសន្តិភាព ។ ក្នុងនាមជាប្រទេសទទួលបរាជ័យ ក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរពិចារណាពីកំហុស និងមេរៀនក្នុងប្រវត្តិសាស្ត្រ យ៉ាងស៊ីជម្រៅ មិនត្រូវស្វែងរកអាវុធនុយក្លេអ៊ែរ ទោះតាមទម្រង់ណាក៏ដោយ មិនត្រូវដើរកាន់តែឆ្ងាយទៅៗ លើផ្លូវពង្វាតយោធានោះទេ បើពុំនោះសោត វាពិតជានឹងភ្នាល់ជោគវាសនារបស់ប្រទេសខ្លួនម្តងទៀតជាមិនខាន ៕