ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្តបេសកកម្មការងារ និងទស្សនាខេត្ត Heilongjiang ប្រទេសចិន

ចិន៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ (CCJA) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តធ្វើដំណើរទៅកាន់ខេត្ត Heilongjiang បន្ទាប់ពីបញ្ចប់បេសកកម្មការងារ និងធ្វើដំណើរកំសាន្ត រយៈពេល ៥ថ្ងៃ នៅខេត្ត Jilin នៃសារធារណរដ្ឋប្រជាមានិតចិន។

បេសកកម្មការងារ និងដំណើរកំសាន្តនេះ ដឹកនាំដោយលោក សយ សុភាព ប្រធាននិងលោក លី សៅគ័ង សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន ដោយមានការចូលរួម ពីអ្នកសារព័ត៌មានកម្ពុជា មកពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទូរទស្សន៍ហង្សមាស ប៉ុសិ៍លេខ៣ និងសារព័ត៌មានថ្មីៗ ។

Heilongjiang គឺជាខេត្តមួយនៅភាគឦសានប្រទេសចិន។ Heilongjiang ជាខេត្តភាគខាងជើង និងខាងកើតបំផុតនៃប្រទេស និងមានចំណុចភាគខាងជើងបំផុតរបស់ប្រទេសចិននៅក្នុងទីក្រុង Mohe តាមដងទន្លេ Amur និងចំណុចខាងកើតបំផុត នៅចំណុចប្រសព្វនៃទន្លេ Amur និង Ussuri ។

ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្ត Jilin នៅភាគខាងត្បូង និងម៉ុងហ្គោលីខាងក្នុងនៅខាងលិច។ Heilongjiang ក៏មានព្រំដែនជាមួយប្រទេសរុស្ស៊ី (តំបន់ Amur តំបន់ស្វយ័តជ្វីហ្វ Khabarovsk Krai, Primorsky Krai និង Zabaykalsky Krai) នៅខាងជើងនិងខាងកើត។ រដ្ឋធានីនិងទីក្រុងធំជាងគេរបស់ខេត្តគឺ ហាប៊ីន។

ខេត្តនេះយកឈ្មោះពីទន្លេ Amur ដែលសម្គាល់ព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតចិននិងរុស្ស៊ី។

Heilongjiang មានផលិតកម្មកសិកម្មដ៏សំខាន់និងវត្ថុធាតុដើមដូចជាឈើ ប្រេង និងធ្យូងថ្ម៕

To Top