ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ចាប់ផ្តើមការពិគ្រោះយោបល់ ដើម្បីជ្រើសរើសមេដឹកនាំថ្មី

ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា ការពិគ្រោះយោបល់ទូលំទូលាយ បានចាប់ផ្តើមនៅក្នុងស្ថាប័នដឹកនាំ និងពិគ្រោះយោបល់របស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់ចលនាមួយនេះ។

ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្មានទសវត្សរ៍កន្លងមកនេះបានឃើញការសម្លាប់មេដឹកនាំមួយចំនួន ប៉ុន្តែក្រុមនេះឆាប់ជ្រើសរើសជម្រើសជំនួសពួកគេ ស្របតាមបទប្បញ្ញត្តិនៃចលនា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ស្ថាប័នប្រតិបត្តិនៃចលនា និង Shura ដែលជាស្ថាប័នប្រឹក្សាដ៏សំខាន់របស់ខ្លួនកំពុងបន្តការងាររបស់ពួកគេ ហើយខ្លួននឹងប្រកាសលទ្ធផលនៃការពិគ្រោះយោបល់របស់ខ្លួននៅពេលដែលកិច្ចពិគ្រោះយោបល់ត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលហាម៉ាស់ លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីលោកបានចូលរួមពិធីសម្ពោធប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top