ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន២៣នាក់ បាត់បង់ជីវិត និងរាប់សិបនាក់ រងរបួសនៅក្នុងការវាយប្រហារ ដោយកាំភ្លើង នៅស៊ូដង់

AFP

KHARTOUM ៖ គណៈកម្មាធិការបានឲ្យដឹង កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ចំនួន ២៣នាក់បានស្លាប់ និងរាប់សិបនាក់ ផ្សេងទៀត បានរងរបួសនៅក្នុង ការវាយប្រហារដោយកាំភ្លើងធំមួយ ដោយកងកម្លាំងគាំទ្រ រហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) នៅក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ។

ស្ថាប័នសម្របសម្រួលនៃគណៈកម្មាធិការតស៊ូនៅក្រុង El Fasher ដែលជាក្រុមមិនមែនរដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកតាមព័ត៌មាន រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មានពលរដ្ឋចំនួន២៣នាក់ត្រូវបានសម្លាប់ និង៦០នាក់ផ្សេងទៀត បានរងរបួសដោយសារតែការបាញ់ផ្លោង ដោយចេតនាដោយក្រុម RSF” ។

គណៈកម្មាធិការខាងលើបានឲ្យដឹងទៀតថា ជាមួយនឹងការបន្តកំណត់គោលដៅ នៃគ្រឹះស្ថានសុខាភិបាល នៅក្នុងរដ្ឋខាងលើ កាលពីថ្ងៃសៅរ៍ក្រុម RSF បានកំណត់គោលដៅទៅលើមណ្ឌលសុខភាព Tambasi នៅភាគខាងត្បូងនៃក្រុង El Fasher ។

អាជ្ញាធររដ្ឋាភិបាលក្រុង El Faser មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបាននោះទេ ខណៈក្រុម RSF មិនទាន់ធ្វើអត្ថាធិប្បាយ លើឧប្បត្តិហេតុនេះ បានផងដែរ ។

គិតចាប់តាំងពីថ្ងៃទី១០ខែឧសភា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាដោយបានកើតឡើងនៅក្នុងទីក្រុង El Fasher រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងក្រុម RSF ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top