ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសជន្លៀសខ្លួន បុគ្គលិកទូតរបស់ខ្លួន ចេញពីប្រទេស បង់ក្លាដេស

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង ញូវដែលីបានជម្លៀសបុគ្គលិក មិនសំខាន់ទាំងអស់ និងក្រុមគ្រួសារ របស់ពួកគេចេញពីស្ថានទូត និងស្ថានកុងស៊ុល របស់ខ្លួន ក្នុងប្រទេសបង់ក្លាដេស ហើយក្នុងពេល ដែលភាពចលាចលបានផ្ទុះឡើង។

ការសម្រេចចិត្តនេះ​បានកើត​ឡើង ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​តវ៉ា ​ដោយ​ហិង្សា ​ក្នុង​ប្រទេស​បង់ក្លាដេស ដែល​បាន​បង្ខំ​នាយក​រដ្ឋមន្ត្រី Sheikh Hasina ឲ្យ​ចុះ​ចេញ​ពី​តំណែង ហើយ​ភៀស​ខ្លួន​ ចេញ​ពី​ប្រទេសភ្លាមៗ ចូលទៅកាន់ប្រទេសឥណ្ឌា។

ទោះយ៉ាងណាក៏ដោយ អ្នកការទូតកំពុងស្នាក់នៅ ក្នុងប្រទេសបង់ក្លាដេស នៅឡើយ ហើយក្រៅពីស្ថានទូត របស់ខ្លួននៅរដ្ឋធានី Dhaka ប្រទេសឥណ្ឌាក៏មានជំនួយការគណៈកម្មការជាន់ខ្ពស់ ឬស្ថានកុងស៊ុលនៅ Chittagong, Rajshahi, Khulna និង Sylhet ផងដែរ ។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធថា ជនជាតិឥណ្ឌាប្រហែល១៩,០០០នាក់កំពុងរស់នៅក្នុងប្រទេសបង់ក្លាដេស ដែលក្នុងនោះប្រហែល៩,០០០ជានិស្សិតប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សិស្សភាគច្រើនបានត្រឡប់ទៅប្រទេសឥណ្ឌាវិញ នៅពេលដែលអំពើហិង្សាចាប់ផ្តើមផ្ទុះឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top