ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល បណ្តោះអាសន្ន បង់ក្លាដែស ទំនងជាស្បថ ចូលកាន់តំណែង នៅយប់ថ្ងៃព្រហស្បតិ៍នេះ

AFP

ដាកា៖ អគ្គមេបញ្ជាការ កងទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បានឲ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលដឹកនាំដោយសេដ្ឋវិទូ លោក Muhammad Yunus ទំនងជានឹងស្បថ ចូលកាន់តំណែង នៅយប់ថ្ងៃព្រហស្បតិ៍នេះ។

លោក Waker បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងដាកាថា រដ្ឋាភិបាលបណ្តោះអាសន្ន ទំនងជានឹងស្បថ ចូលកាន់តំណែងនៅម៉ោង ៨យប់ ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។

លោក​ក៏​បាន​ឲ្យដឹងដែរ​ថា ក្រុមប្រឹក្សា​ប្រឹក្សា​ អាច​មាន​សមាជិក ១៥ រូប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។

កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតីបង់ក្លាដែសលោក Mohammed Shahabuddin បាន​រំលាយ​សភា ដោយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រីលោកស្រី Sheikh Hasina៕
ប្រែសម្រួល ឈូក បូរ៉ា

To Top