ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បញ្ជាក់ពីប្រតិបត្តិការ របស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk ប្រទេសរុស្ស៊ី

AFP

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់ថា អ៊ុយក្រែន កំពុងអនុវត្ត ប្រតិបត្តិការនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា “មេបញ្ជាការកងទ័ពលោក Oleksandr Syrsky បានរាយការណ៍អំពីសកម្មភាពការពាររបស់យើង នៅផ្នែកខាងមុខ និងប្រតិបត្តិការរបស់យើងនៅក្នុងតំបន់ Kursk” ។

នៅក្នុងនោះដែរលោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណរបស់លោក ចំពោះទាហាន និងមេបញ្ជាការអ៊ុយក្រែន “សម្រាប់ការអត់ធ្មត់ និងសកម្មភាពសម្រេចចិត្តរបស់ពួកគេ” ។

មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានឲ្យដឹងផងដែរថា លោកបានណែនាំដល់សេវាសន្តិសុខរបស់ប្រទេស រដ្ឋមន្ត្រីមហាផ្ទៃលោក Ihor Klymenko និងមន្ត្រីផ្សេងទៀតឱ្យរៀបចំផែនការមនុស្សធម៌ សម្រាប់តំបន់នៃប្រតិបត្តិការ។

ដោយឡែកលោក Oleksandr Syrsky បានសរសេរនៅលើ Telegram ថាបច្ចុប្បន្នកងកម្លាំងអ៊ុយក្រែន គ្រប់គ្រងលើទឹកដីរុស្ស៊ីប្រហែល ១,០០០គីឡូម៉ែត្រការ៉េ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top