ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត ​កំពុង​កាន់អំណាច​របស់​វៀតណាម ជ្រើសរើសយកប្រទេសចិន ជាទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីឡើងកាន់អំណាច

Xinhua

បរទេស៖ រដ្ឋាភិបាលវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃទី ២០ ខែសីហា ដោយការពង្រឹងទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសជិតខាងដែល គ្រប់គ្រងដោយកុម្មុយនិស្ត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​បរទេស​លើកដំបូង​ ចាប់តាំងពី​លោក​បាន​តែងតាំង​ក្នុង​ខែ​នេះ​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ កំពុង​កាន់អំណាច​របស់​វៀតណាម លោក Lam ត្រូវ​បាន​គេ​រំពឹងថា​ នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និង​មន្ត្រី​ផ្សេងទៀត។

ថ្វីបើមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដោយ ក៏ប្រជាជាតិទាំងពីរបានប៉ះទង្គិចគ្នាម្តងម្កាល ជុំវិញបញ្ហាព្រំដែនក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរដោយធនធានប្រេង ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលត្រូវបាន ទាមទារដោយទីក្រុងប៉េកាំងស្ទើរតែទាំងស្រុង ទោះបីជាមានការទាមទារត្រួតស៊ីគ្នា ដោយប្រទេសជាច្រើនក៏ដោយ។

ដំណើរទស្សនកិច្ចរបស់លោក Lam ធ្វើឡើងបន្ទាប់ពីមានការអញ្ជើញពីលោក Xi និងភរិយា, រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបញ្ជាក់ពីរបាយការណ៍មុនរបស់ Reuters ស្តីពីដំណើរទស្សនកិច្ចនេះ។

ទិន្នន័យគយវៀតណាមបង្ហាញថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងពាណិជ្ជកម្មរវាងប្រទេសពីរក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះកើនឡើង ២៥% ពីឆ្នាំមុន រហូតដល់ ១១២ ពាន់លានដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top