ព័ត៌មានអន្តរជាតិ

ប៉ូឡូញ អនុញ្ញាតិឲ្យឆ្មាំព្រំដែន មានសិទ្ធបាញ់សម្លាប់ ជនអន្តោប្រវេសខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានចុះហត្ថលេខាលើច្បាប់ ដែលអាចអនុញ្ញាតិឲ្យមាន ការប្រើប្រាស់អាវុធដោយយោធា ប៉ូលីស និងឆ្មាំព្រំដែន ហើយលើកលែងពួកគេពីការ ទទួលខុសត្រូវទោសព្រហ្មទណ្ឌទៀតផង ។

លោក Duda បានអនុម័ត ច្បាប់ស្តីពីការគាំទ្រសម្រាប់ សកម្មភាពរបស់ទាហាន និងមន្រ្តី កាលពីថ្ងៃពុធ ខណៈដែលប្រទេសប៉ូឡូញ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យប្រធានាធិបតី លោក Malgorzata Paprocka បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

ច្បាប់ថ្មីនេះអនុញ្ញាតឱ្យយោធាចូលរួម ក្នុងប្រតិបត្តិការក្នុងប្រទេសក្នុងសន្តិភាព និងកំណត់ច្បាប់សម្រាប់ការប្រើប្រាស់អាវុធ ក្នុងស្ថានភាពទាំងនេះដោយកងទ័ព។

ក្នុងចំណោមរបស់ផ្សេងទៀត ច្បាប់នេះក៏ណែនាំវិសោធនកម្ម នៃក្រមព្រហ្មទណ្ឌប៉ូឡូញ ដែលមិនរាប់បញ្ចូលការ ទទួលខុសត្រូវព្រហ្មទណ្ឌ ប្រសិនបើទាហានឆ្មាំព្រំដែនបាញ់អាវុធ ដើម្បីការពារអាយុជីវិតរបស់ពួកគេ ឬអាយុជីវិតរបស់អ្នកដទៃ បើទោះបីជាវាត្រូវបានធ្វើដោយបំពាន លើច្បាប់ដែលមានស្រាប់ក៏ដោយ។

គួរឲ្យដឹងដែរថាការហូរចូលនៃជនចំណាកស្រុកនៅតាមព្រំដែនប៉ូឡូញបេឡារុស្សបានបន្តចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះហើយរដ្ឋាភិបាលទីក្រុង Warsawបានចោទប្រកាន់ទីក្រុង Minsk ពីបទរៀបចំអ្នកស្វែងរកសិទ្ធិជ្រកកោន ដោយចេតនាពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ហើយបញ្ជូនពួកគេទៅកាន់ ប្រទេសប៉ូឡូញក្នុងអ្វីដែលគេហៅថា សកម្មភាពកូនកាត់ដែលមាន គោលបំណងធ្វើឱ្យប៉ូឡូញ និងសមាជិកសហភាពអឺរ៉ុប ផ្សេងទៀតមានអស្ថិរភាព ៕

ប្រែសម្រួល៖ ស៊ុន លី

To Top