ព័ត៌មានអន្តរជាតិ

ប្រទេសបេឡារុស្ស ដាក់ពង្រាយកងទ័ព របស់ខ្លួននៅតាមព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន

AFP

MINSK ៖ ´ទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអាទិត្យដោយដកស្រង់ សម្តីប្រធានាធិបតី បេឡារុស្ស លោក Alexander Lukashenko នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ប្រទេសបេឡារុស្ស បានដាក់ពង្រាយកងទ័ពរបស់ខ្លួនចំនួន១/៣ នៅតាមព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ។

លោក Lukashenko បានថ្លែងថា ប្រទេសអ៊ុយក្រែន បានដាក់យោធារឲ្យឈរជើង ប្រមាណជាង១២០.០០០នាក់ នៅព្រំដែនរបស់ខ្លួនជាមួយ នឹងប្រទេសបេឡារុស ដោយបានបន្ថែមថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន តែងតែបំពានព្រំដែនជាមួយ នឹងប្រទេសបេឡារុស្ស ។

ប្រធានាធិបតីបេឡារុស្ស ក៏បានកត់សម្គាល់ផងដែរថា ព្រំដែនបេឡារុស្ស និងអ៊ុយក្រែន ត្រូវបានជីកយករ៉ែយ៉ាងច្រើន ដែលសកម្មភាពនេះ គឺ “មិនធ្លាប់មានពីមុនមក” នោះទេ ។

គេបានដឹងថា កាលពីសប្តាហ៍មុន ប្រទេសបេឡារុស្ស បានពង្រឹងព្រំដែនរបស់ខ្លួនជាមួយនឹងអ៊ុយក្រែន ដោយចោទប្រកាន់ អ៊ុយក្រែនថា បានរំលោភលើដែនអាកាស របស់ខ្លួនក្នុងអំឡុង ពេលការវាយលុក ដោយយោធាចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top