ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បន្តយកចិត្តទុកដាក់ចំពោះការងារហ្វឹកហ្វឺន ជីវភាពរស់ប្រចាំថ្ងៃ របស់កងទ័ព និងការកសាងអង្គភាពកងទ័ព

ភ្នំពេញ៖​ សម្ភារៈបរិក្ខាការិយាល័យ សម្ភារៈសំណង់ផ្សេងៗជាច្រើនទៀត និងថវិកាមួយចំនួន ត្រូវបានក្រុមការងារឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានយកប្រគល់ជូនអង្គភាពទ័ពចំនួន ៣នៅក្នុងសប្តាហ៍នេះ។ 

អំណោយដ៏ថ្លៃថ្លារបស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាដែលបានផ្ដល់ជូនអង្គភាពទ័ពចំនួន៣ ក្នុងនោះរួមមាន÷ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង

នូវសូឡា ចំនួន ២១ គ្រឿង។ ទីបញ្ជាការយោធភូមិភាគទី៤ នូវកុំព្យូទ័រយួរដៃចំនួន៣គ្រឿង ម៉ាស៊ីនព្រីនធ័រខ្នាតធំមួយគ្រឿង និងជូនថវិការមួយចំនួនចំពោះនាយអាវុធហត្ថចំនួន៦៨០នាក់ដែលបានចូលរួមក្នុងការជ្រើសរើសបេក្ខជនបេក្ខនារីឲ្យបម្រើកងយោធពលខេមរៈភូមិន្ទដើម្បីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក។

មេបញ្ជាការ តាមអង្គភាពនិមួយៗជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលបានថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារការិយាល័យ សម្ភារៈសំណង់ផ្សេងៗជាច្រើនទៀត ជូនដល់កងទ័ព និងអង្គភាពនាពេលកន្លងមក។ ជាក់ស្ដែង ការឧបត្ថម្ភ ជាថវិកា សម្ភារ:ការិយាល័យ សម្ភារៈសំណង់ដ៏ច្រើននាពេលនេះ ពិតជាបានបង្ហាញនៅការគិតគូពីសុខទុក្ខកងទ័ព ក៏ដូចជាការទំនុកបម្រុងគ្រួសារទ័ព ការងារកសាងអង្គភាព និងកិច្ចការងារផ្សេងៗ ដែលសកម្មភាពទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងការពារបម្រើប្រជាជន។ 

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារការិយាល័យ និងសម្ភារសំណង់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែបានផ្តល់ជូនកងទ័ព គ្រួសារកងទ័ព និងអង្គភាពកងទ័ពសម្រាប់ការងារហ្វឹកហ្វឺន ជីវភាពរស់ប្រចាំថ្ងៃរបស់កងទ័ព និងការកសាងអង្គភាពកងទ័ព។

To Top