ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោកខាងលិច នៅពេលនេះកំពុងរុញឲ្យ មានភាពប្រថុយប្រថាន ទៅនឹងសង្គ្រាមលោកលើកទី៣

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini បាននិយាយថា អ្នកគាំទ្រលោកខាងលិចរបស់ អ៊ុយក្រែនអាចបង្កឱ្យមានសង្គ្រាមលោក លើកទី៣ ដោយផ្តល់ឱ្យទីក្រុងកៀវនូវ អាវុធដែលអាចប្រើដើម្បីវាយប្រហារ គោលដៅនៅលើដីរុស្ស៊ី។

មន្ត្រីរុស្ស៊ីបានអះអាងថា យោធាអ៊ុយក្រែនបាននិងកំពុង ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការលុកលុយរបស់ពួកគេនៅក្នុងតំបន់ Kurskហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជាច្រើនបានចុះផ្សាយអត្ថបទដែល មានការអះអាងស្រដៀងគ្នានេះ។

អ្នក​គាំទ្រ​ក្រុង​គៀវ​មួយ​ចំនួន ​ក៏​បាន​ផ្តល់​ភ្លើង​ខៀវ​ជា​សាធារណៈ​ ឱ្យ​ប្រើ​អាវុធ​ដែល​ពួក​គេ​បាន ​ផ្តល់​ឱ្យ​នៅ​លើ​ដី​រុស្ស៊ីផងដែរ។

ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា គណបក្សស្តាំនិយមរបស់លោក មិនមានអ្វីប្រឆាំងនឹងការផ្តល់ ជំនួយមនុស្សធម៌ និងយោធា ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវលទ្ធភាព ដើម្បីការពារខ្លួនឡើយ ។

នៅមុនការបោះឆ្នោតសភាអ៊ឺរ៉ុបក្នុងខែមិថុនា លោក Salvini បានធ្លាប់ទាំងអំពាវនាវកុំពលរដ្ឋអ៊ីតាលីបោះឆ្នោត ឲ្យគណបក្សឆ្វេងនិយមឈ្នះផងដែរ ខណៈដែលពួកគេរួមជាមួយប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើឱ្យការរំពឹងទុកនៃសង្គ្រាមលោកលើកទី៣ ក្លាយជាការពិត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top