ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីជាន់ខ្ពស់ កិច្ចការងារសន្តិសុខជាតិ របស់កោះតៃវ៉ាន់ បានបំពេញទស្សនកិច្ច ដោយសំងាត់ទៅអាមេរិក

RT News
" "

បរទេស៖យោង តាមការ ចេញផ្សាយរបស់ RT កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីមន្ត្រីគោល នយោបាយការបរទេសកំពូល របស់កោះតៃវ៉ាន់ថា បានបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំសម្ងាត់ ហើយ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ចាប់ ​តាំង​ពី​ប្រធានាធិបតី​តៃវ៉ាន់ Lai Ching te ចូល​កាន់​តំណែង​កាលពី​ខែ​ឧសភា។

គួរឲ្យដឹងដែរថាប្រទេសចិនតែងតែប្រឆាំង នឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ដោយហៅបញ្ហាតៃវ៉ាន់របស់ខ្លួនថា បន្ទាត់ក្រហម។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់សហរដ្ឋអាមេរិកថា ធ្វើឱ្យចុះខ្សោយគោលនយោបាយចិនតែមួយ ដែលចែងថា កោះតៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីចិន ។

" "

ប្រភពដដែលបានបញ្ជាក់អំពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយមន្ត្រីតៃវ៉ាន់បាននិយាយថា រដ្ឋមន្ត្រីការបរទេស Lin Chia-lung និង Joseph Wu ទីប្រឹក្សាសន្តិសុខជាតិ របស់កោះតៃវ៉ាន់ បានទៅទស្សនាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថាជា ឱកាសដ៏កម្រសម្រាប់ក្រុមមន្ត្រី ជាន់ខ្ពស់មកពីទាំងពីរហើយ ភាគីទាំងពីរ នឹងធ្វើការរៀបចំកិច្ចពិភាក្សាដ៏លម្អិតមួយ។

" "

យោងតាមរបាយការណ៍ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បានបើកកិច្ចពិភាក្សា សម្ងាត់ឬហៅថាឆានែលពិសេស អស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាទំនាក់ទំនងរបស់ពួកគេ ត្រូវបានបង្ហាញជាលើកដំបូងដោយ FT ក្នុងឆ្នាំ ២០២១ក្តី ដោយក្នុងនោះ ភាគីទាំងពីរបានរក្សាឆានែលនេះ នៅក្រោមការបិទបាំងយ៉ាងជិតបំផុត ដើម្បីជៀសវាងការរិះគន់របស់ប្រទេសចិន។

កន្លងមកទំនាក់ទំនង រវាងអាមេរិក និងចិនបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០២២ទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភា អាមេរិក Nancy Pelosi ហើយ ចិន​បាន​ឆ្លើយតប​ដោយ​ធ្វើ​សមយុទ្ធ​យោធា​ធំៗ រួម​ទាំង​ការ​បាញ់​មីស៊ីល​ក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រីអតីតប្រធានសភា Pelosiផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top