ព័ត៌មានអន្តរជាតិ

លោក Trump លើកសរសើររុស្សីថា ជាអ្នកខ្លាំងក្នុងការធ្វើសង្គ្រាម នៅរដូវរងារ ដែលនឹងឈាន ចូលមកដល់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានសម្តែងការកោតសរសើរ ចំពោះជំនាញប្រយុទ្ធ ក្នុងសង្គ្រាមរបស់យោធារុស្ស៊ី ហើយបានប្តេជ្ញាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនមុនដំណាច់ឆ្នាំនេះ ប្រសិនបើលោក ជាប់ឆ្នោតសាជាថ្មី។

លោក Trump បានលើកឡើងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាផ្នែក នៃបទសម្ភាសន៍រយៈពេលមួយម៉ោង ដែលបានបង្ហោះកាលពីថ្ងៃចន្ទហើយលោក ក៏បានលើកឡើងរឿងជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍វីរភាព និងបញ្ហាពិភពលោកបច្ចុប្បន្ននៅក្នុង កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយអតីតកងទ័ពជើងទឹក និងជាអ្នកធ្លាប់ធ្វើការ ជាមួយនឹងទីភ្នាក់ងារសំងាត់ CIA លោក Shawn Ryan ។

លោក Trump បានប្រាប់លោក Ryan ថា ៖ រុស្ស៊ីគឺជាអ្នកប្រយុទ្ធរដូវរងារដ៏អស្ចារ្យ។ពួកគេបានផ្តួលអាល្លឺម៉ង់ ហើយពួកគេបានផ្តួលណាប៉ូឡេអុង ។ ពួកគេមិនងាយនឹង វាយប្រហារនោះទេ ហើយពួកគេជាយោធាដ៏ធំ ហើយអ៊ុយក្រែនមិនមែនឡើយ ប៉ុន្តែ​អ៊ុយក្រែន​បាន​បង្ខំ ឲ្យ​យើង​ផ្តល់​ប្រាក់​ច្រើន​ដល់​ពួកគេ។

សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តបានផ្តល់ជំនួយជាង ៤០០ ពាន់លានដុល្លារដល់ទីក្រុងគៀវ ចាប់តាំងពីជម្លោះ បានចាប់ផ្តើមនៅឆ្នាំ ២០២២ រួមទាំងជំនួយយោធា ផ្ទាល់ជាង ១២០ ពាន់លានដុល្លារ នេះបើយោងតាមការប៉ាន់ ស្មានពីវិទ្យាស្ថាន Kiel ដែលជាអ្នកគិតគូររបស់អាល្លឺម៉ង់ ដែលតាមដានការរួមចំណែកនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top