ព័ត៌មានជាតិ

កម្មករ-កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ារីករាយក្នុងការចូលរួមមូលនិធិក សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សប្បាយរីករាយដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីការអភិវឌ្ឍជាតិ។

កម្មការិនី ផន ផល្លា បានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកមានលុយកាក់អ្វីនោះទេ តែមានអារម្មណ៍ថាសប្បាយរីករាយ នៅពេលបានចូលជួយជាតិបន្តិចបន្តួច បើមិនបានច្រើន បានតិចតួចក៏សប្បាយចិត្ត” ។

ជាមួយគ្នានោះកម្មការិនី កឺ ផល្លី និងកម្មការិនី ជួង សុផៃ បានសម្តែងនូវភាពសប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ក្នុងនោះ កម្មការិនី ផន ផល្លា បានអំពាវនាវឱ្យកម្មករទាំងអស់ចូលរួមក្នុងមូលនិធិនេះ ទោះជាការចូលរួមនោះតិចក្តីឬច្រើនក្តី៕

To Top