ព័ត៌មានជាតិ

លោក ឃួង ស្រេង ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានផ្ញើសាលិខិតរំលែកមរណទុក្ខ ជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីអ្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ៨៖ ៣៥នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

To Top