នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” បានបើកធ្វើនៅ ទីក្រុងប៉េកាំង។
ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មី នៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។
វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក។
ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក ដែលមើលមិនឃើញក្នុងមួយសតវត្ស និងនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសារព័ត៌មានចិន និងអាហ្វ្រិកត្រូវតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រៀបរាប់ឱ្យបានល្អនូវរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងពង្រឹងមូលដ្ឋាននៃទំនាក់ទំនងប្រជាជនសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជាបន្តបន្ទាប់ ហើយរួមគ្នាបង្កើតបរិយាកាសមតិសាធារណៈសកលដែលប្រកបដោយភាពយុត្តិធម៌សត្យានុម័ត ភាពវិជ្ជមាន និងភាពល្អប្រសើរ៕