ម៉ូស្គូ៖ ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានកាលពីថ្ងៃអាទិត្យថា សាកសពចំនួន ១៧នាក់ ត្រូវបានរកឃើញក្រោយពីឧទ្ធម្ភាគចក្រ Mi-8 របស់រុស្ស៊ី បានធ្លាក់នៅឧបទ្វីប Kamchatka ។
យោងតាមទិន្នន័យបឋមពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់រុស្ស៊ី បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលដឹកភ្ញៀវទេសចរចំនួន ១៩នាក់ និងសមាជិកនាវិកចំនួន៣នាក់នៅលើយន្តហោះនោះ។
នៅព្រឹកថ្ងៃដដែល ក្រសួងស្ថានការណ៍គ្រាអាសន្ន បានបញ្ជាក់ពីការធ្លាក់ឧទ្ធម្ភាគចក្រនេះ ហើយបានឲ្យដឹងថា ការស្វែងរកនៅតែបន្តនៅកន្លែងដដែល៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា