រ៉ូម៖ យោងតាមទីភ្នាក់ងារការពារ ពលរដ្ឋរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ប្រទេសអ៊ីតាលី បានរងការវាយប្រហារដោយព្យុះកំបុតត្បូង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយមានការព្រមានអំពីហានិភ័យ នៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃពុធ ។
ទីភ្នាក់ងារខាងលើនេះបានចេញការ ជូនដំណឹងអំពីព្យុះសម្រាប់តំបន់ចំនួន៩ រួមមានភាគខាងជើង Piedmont, Lombardy, ភាគកណ្តាល Marche និង Umbria និងភាគខាងត្បូង Campania ។
ភាគពាយ័ព្យ Piedmont និងភាគខាងត្បូង Calabria ក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការជូនដំណឹង អំពីហានិភ័យខ្ពស់បន្ថែមទៀត ដែលមានគ្រោះទឹកជំនន់ ។
ការព្រមាននេះបានកើតឡើង ក្រោយពីផ្លូវត្រូវបានជន់លិច នៅក្នុងទីក្រុងមួយចំនួនកាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានការរំខាន ដល់ការដឹកជញ្ជូននៅក្នុងតំបន់ ។ នៅទីក្រុងរ៉ូម ប្រាសាទ Constantine Arch ត្រូវបានខូចខាតដោយសាររន្ទះបាញ់ នៅក្នុងអំឡុងពេលមានព្យុះផ្គររន្ទះ ។
ទោះជាយ៉ាងណាក៏ដោយ ការខូចខាតនៅមានកម្រិត ហើយបំណែកដែលខូចខាតទាំងនោះ ត្រូវបានគេយកមកវិញជួសជុលវិញ និងធានាបានភ្លាមៗនៅគ្រាដែល ខ្យល់ព្យុះបានបញ្ចប់កាលពីយប់ថ្ងៃអង្គារ ។
យោងតាមភ្នាក់ងារដដែលនេះបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការងារថែទាំបានចាប់ផ្តើម កាលពីព្រឹកថ្ងៃពុធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា