បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ លើរុស្ស៊ីនឹងនៅតែមានដដែល មិនថាអ្នកណាឈ្នះការ បោះឆ្នោតប្រធានាធិបតី អាមេរិកក្នុងខែវិច្ឆិកា ខាងមុខនោះទេ។
កាលពីដើមសប្តាហ៍នេះ បេក្ខភាព ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានសន្យាថានឹង ប្រើប្រាស់ទណ្ឌកម្មឱ្យតិចបំផុត តាមដែលអាចធ្វើទៅបាន ប្រសិនបើគាត់ត្រលប់ មកសេតវិមានវិញ។
នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃសៅរ៍ លោក Medvedev បានទទូចថា ការអត្ថាធិប្បាយរបស់លោក Trump មិនមែនមានន័យថា លោកនឹងដកការពិន័យជាធរមាន ប្រឆាំងនឹងទីក្រុងមូស្គូនោះទេ ។
សម្រាប់ភាពក្លាហានជាក់ស្តែងទាំងអស់របស់គាត់អាចបានត្រឹមតែជាអ្នកខាងក្រៅប៉ុណ្ណោះ Trump គឺជាអ្នកខាងក្នុងនៃស្ថាប័ន។គាត់គឺជាអ្នកនិយមជ្រុល ប៉ុន្តែគាត់ក៏ជាអ្នកអនុវត្តជាក់ស្តែងផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយលោក Medvedev ដែលបច្ចុប្បន្ននេះ មានតួនាទីជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងនោះបានលើកឡើង ។
អតីតប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា សហភាពសូវៀត ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មស្ទើរ តែពេញមួយសតវត្សទី២០ទៅហើយដូច្នេះ លោកបានបន្ថែមថា ឥឡូវនេះ រុស្ស៊ីកំពុងប្រឈមមុខនឹងការរៀបចំដូចគ្នាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែក្នុងទំហំធំជាង និងមិនធ្លាប់មានពីមុនមក ។
លោកMedvedev បានសរសេរទៀតដែរថា៖ដូច្នេះ វាជាទណ្ឌកម្ម ជារៀងរហូត ឬផ្ទុយទៅវិញ រហូតដល់សហរដ្ឋអាមេរិក ដួលរលំក្នុងអំឡុងពេលសង្រ្គាម ស៊ីវិលថ្មីដែលជិតមកដល់ ៕
ប្រែសម្រួល៖ស៊ុនលី