ព័ត៌មានអន្តរជាតិ

ក្រុមធុរកិច្ចអាមេរិក ស្នើឱ្យរតនាគារកុំធ្វើនយោបាយ លើកិច្ចព្រមព្រៀងក្រុមហ៊ុន Nippon Steel

Kyodo

វ៉ាស៊ីនតោន៖ សម្ព័ន្ធនៃក្រុមធុរកិច្ច ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានផ្ញើលិខិតរួមមួយទៅកាន់ លេខាធិការរតនាគារលោកស្រី Janet Yellen ដោយសុំឱ្យលោកស្រី ជៀសវាងការធ្វើនយោបាយលើការត្រួតពិនិត្យ ដែលកំពុងបន្តនៃក្រុមហ៊ុន Nippon Steel Corp. ដែលគ្រោងទិញយកក្រុមហ៊ុន United States Steel Corp ។

លិខិតនេះត្រូវបានផ្ញើទៅកាន់លោកស្រី Yellen ដែលជាប្រធានគណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ដែលទទួលបន្ទុកលើកិច្ចការនេះ ខណៈដែលក្រុមហ៊ុនជប៉ុនធំមួយត្រូវបានគេជឿថា បាននឹងកំពុងខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីការពារកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយដែកថែបអាមេរិកពីការដួលរលំ។ 

ប្រភពបានឲ្យដឹងថា “ជាអកុសលថ្មីៗនេះមានការព្យាយាមជាប់លាប់ ដើម្បីធ្វើនយោបាយការងាររបស់ គណៈកម្មាធិការពីគ្រប់មជ្ឈដ្ឋាននយោបាយ ដែលអនុញ្ញាតឱ្យនយោបាយធ្វើឱ្យខូច ដល់អាណត្តិច្បាប់ច្បាស់លាស់ និងចង្អៀតនៃសន្តិសុខជាតិអាមេរិក” ។

ក្រុមទាំងនោះរួមមាន សម្ព័ន្ធធុរកិច្ចសកល សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជាតិ។  សហព័ន្ធធុរកិច្ចជប៉ុន ដែលជាកន្លែងទទួលភ្ញៀវធុរកិច្ចកំពូលរបស់ប្រទេស ដែលត្រូវបានគេស្គាល់ថា Keidanren ក៏បានចូលរួមក្នុងសំណើនេះផងដែរ។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេល ដែលរដ្ឋបាលរបស់លោកប្រធានាធិបតីលោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការសម្រេចចិត្តរារាំងផែនការរបស់ក្រុមហ៊ុន Nippon Steel ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនជប៉ុនមួយនេះ កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Nippon Steel ដែលជាក្រុមហ៊ុនផលិតធំបំផុតទី៤ របស់ពិភពលោក និងក្រុមហ៊ុន US Steel ដែលជាក្រុមហ៊ុនធំជាងគេទី២៤ បានប្រកាសពីកិច្ចព្រមព្រៀងទិញយកក្នុងទំហំទឹកប្រាក់ ១៤,១ពាន់លានដុល្លារកាលពីខែធ្នូ។ 

ក្រុមហ៊ុន US Steel និងម្ចាស់ភាគហ៊ុនរបស់ខ្លួនកំពុងគាំទ្រការកាន់កាប់ ដែលនឹងធ្វើឱ្យវាកាន់តែប្រកួតប្រជែង នៅទូទាំងពិភពលោក និងបង្កើតក្រុមហ៊ុនផលិតដែកថែបធំជាងគេទី៣ របស់ពិភពលោកតាមបរិមាណត្រូវការ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top