បរទេស៖ ភាគហ៊ុនអាស៊ីបានផ្លាស់ប្តូរតម្លៃ តិចតួចប៉ុណ្នោះ ក្នុងពេលជួញដូរកាលពីសប្តាហ៍មុន ដោយវិនិយោគិន ផ្តោតការយកចិត្តទុកដាក់លើ កិច្ចប្រជុំរបស់ធនាគារកណ្តាល Federal Reserve នៅសប្តាហ៍នេះ ដែលធនាគារកណ្តាលត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ ពី 5.50% មកនៅសល់ 5.25%។
បើតាមវែបសាយ investing.com បានឱ្យដឹងថា បណ្តារភាគហ៊ុនក្រុមហ៊ុន របស់ ហុងកុង បានធ្លាក់ចុះបន្ទាប់ពីចេញផ្សាយទិន្នន័យសេដ្ឋកិច្ច ទន់ខ្សោយពីប្រទេសចិន ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ ។ ប៉ុន្តែបរិមាណជួញដូរក្នុងតំបន់ ត្រូវបានកំណត់ដោយសារថ្ងៃឈប់ សម្រាកទីផ្សារនៅក្នុងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។
ទីផ្សារអាស៊ីបានយកសញ្ញាវិជ្ជមានមួយចំនួន ពីដំណើរការខ្លាំងនៅ Wall Street កាលពីសប្តាហ៍មុន ដែលការកើនឡើង នៃសុទិដ្ឋិនិយមលើអត្រា ការប្រាក់ទាប បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ S&P 500 និង Dow Jones Industrial Average បានខិតជិតដល់កំណត់ត្រាកម្រិតខ្ពស់កាលពីថ្ងៃសុក្រ។
ភាគហ៊ុនក្រុមហ៊ុន ហុងកុងធ្លាក់ចុះដោយសារទិន្នន័យចិនខ្សោយ ដោយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ 0.6% បន្ទាប់ពីមានការវិភាគសេដ្ឋកិច្ចចិនខ្សោយជាបន្តបន្ទាប់។
ទិន្នន័យសេដ្ឋកិច្ចប្រទេសចិន ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍នេះ បានបង្ហាញថា ផលិតកម្មឧស្សាហកម្ម និងការលក់រាយរបស់ ចិន បានធ្លាក់ចុះតិចជាងការរំពឹងទុក នៅក្នុងខែសីហា។ អត្រាអត់ការងារធ្វើ បានកើនឡើង ខណៈពេលដែលតម្លៃផ្ទះបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នា ។
ការវិភាគនេះបានបង្កើនក្តីបារម្ភ លើការធ្លាក់ចុះជាបន្តនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់បណ្តារប្រទេសក្នុងទ្វីប អាស៊ី ដោយធ្វើឱ្យមានការថយ ចុះនូវទស្សនៈចំពោះប្រទេស និងទីផ្សារក្នុងតំបន់។