បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ៊ីស្រាអែល បានចាប់ផ្តើម ដំណើរការជ្រើសរើស កម្មករ សំណង់ឥណ្ឌាចំនួន ១០.០០០ នាក់ដើម្បីយកមកជួយ ដល់កិច្ចការងារក្នុងវិស័យ សំណង់របស់ខ្លួន។
តាមផែនការកម្មករជនជាតិ ឥណ្ឌាតាំងនោះនឹងចូលរួមជាមួយនឹងចំនួនស្រដៀងគ្នា ដែលត្រូវបានគេជួលក្នុងគំនិតផ្តួចផ្តើមកាលពីកញ្ចប់មុន ខណៈដែលប្រទេសនេះប្រឈមនឹង កង្វះកម្លាំងពលកម្មដោយសារជម្លោះ ដែលកំពុងបន្តជាមួយប៉ាឡេស្ទីន។
អ៊ីស្រាអែលបានផ្អាកទិដ្ឋាការ របស់កម្មករប៉ាឡេស្ទីន ភាគច្រើនរបស់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស ដែលបានបង្កឱ្យមាន សង្គ្រាមបន្តប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅហ្គាហ្សា។
កាលពីនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ទីក្រុង New Delhi និង Jerusalem បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យប្រជាជនឥណ្ឌា ៤២,០០០ នាក់ធ្វើការក្នុងការកិច្ច ការងារសាងសង់ និងការងារក្នុងវិស័យថែទាំ នៅក្នុងរដ្ឋជ្វីហ្វនេះ។
គួរឲ្យដឹងដែរថា នេះជាការកញ្ចប់ជួលបុគ្គលិក លើកទីពីរ ហើយពីប្រទេសឥណ្ឌា ដែលកាលពីនៅក្នុងជុំទី១ ការប្រកាសជួល កម្មករ សំណង់ចំនួន១០,៣៤៩នាក់ ត្រូវបានជ្រើសរើសចេញ ពីក្រុមដែលមានបេក្ខជនចំនួន ១៦,០០០ នាក់៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
