ព័ត៌មានអន្តរជាតិ

ការ​អត់ឱន ​របស់​លោកខាងលិច លើ​ជម្លោះ​ហ្គា​ហ្សា ប៉ះពាល់​ដល់ ​ស្ថិរភាព​ក្នុង​តំបន់​

គែរ ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានព្រមានថា “ការអត់ឱន” របស់លោកខាងលិច សម្រាប់ជម្លោះតំបន់ហ្គាហ្សា ដែលកំពុងបន្តអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។

លោក Aboul-Gheit បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Tor Wennesland អ្នកសម្របសម្រួល ពិសេសរបស់អង្គការ សហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាព មជ្ឈិមបូព៌ានៅទីក្រុងគែរ នេះបើយោង តាមសេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធអារ៉ាប់ ។

ក្រុមមន្ត្រីបានពិភាក្សាអំពីការ អភិវឌ្ឍន៍តំបន់ហ្គាហ្សា និងវេសប៊ែង ដោយផ្តោតលើផលប៉ះពាល់ក្នុងតំបន់នៃជម្លោះ និងការកើនឡើងសក្តានុពលនៅជួរមុខលីបង់។ ពួកគេបានយល់ព្រមលើតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមជាមួយនឹងដំណើរការនយោបាយដែលនិយាយអំពីការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។

កិច្ចប្រជុំក៏បានពិភាក្សាអំពីជំហានការទូត នាពេលអនាគត ដើម្បីផ្លាស់ប្តូរដំណោះស្រាយរដ្ឋទាំងពីរចេញពីក្របខ័ណ្ឌនៃ “វោហាសាស្ត្រ និងចេតនា ទៅកាន់វិស័យសកម្មភាព និងការអនុវត្ត”។

លោក Aboul-Gheit បានសង្កត់ធ្ងន់ថា ការងារនយោបាយ ត្រូវតែបន្តលើគ្រប់មុខ ជាពិសេសនៅក្នុងអង្គការ សហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top