ព័ត៌មានជាតិ

អាមេរិក ជំរុញក្រសួងរ៉ែ បន្តកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយស្ថាប័ននានារបស់ខ្លួន

រូបភាព៖ ក្រសួងរ៉ែនិងថាមពល

ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតនៅកម្ពុជា បានជំរុញ ក្រសួងរ៉ែនិងថាមពល ឱ្យបន្តកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយស្ថាប័ននានារបស់ខ្ឦួន ។

ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគីនិងតំបន់ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។

យោងតាមហ្វេសប៊ុកផេកក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនួបនេះ ផ្តោតពិសេសលើយុទ្ធសាស្ត្រថាមពល ប្រេងនិងឧស្ម័ន រ៉ែ និងសុឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការបង្កើនការសហការបន្ថែម។

ស្ថានទូតជំរុញឱ្យលោក កែវ រតនៈ បន្តកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយស្ថាប័ននានា នៅប្រទេសអាមេរិក៕

To Top