ព័ត៌មានអន្តរជាតិ

កងទ័ពរំដោះប្រជាជនចិន បញ្ជាក់ពីការត្រៀមខ្លួនកម្ចាត់ការប៉ុនប៉ងស្វែងរកឯករាជ្យតៃវ៉ាន់

xinhua

ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់ចោលនូវការប៉ុនប៉ងផ្តាច់ខ្លួនណាមួយសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ។

ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹង គម្រោងលក់អាវុធរបស់អាមេរិកនាពេលថ្មីៗនេះ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តបង្កើនការហ្វឹកហ្វឺនយោធា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធ។

លោកបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ ឯករាជ្យភាពតៃវ៉ាន់ និងបញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ក្នុងគ្រប់រូបភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top