ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ៣គ្រឿង ត្រូវក្រុមឧទ្ទាមហួធី វាយប្រហារដោយប្រើ យន្តហោះគ្មានមនុស្សបើក និងមីស៊ីល២៣គ្រាប់

RT News

បរទេស៖ មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃសុក្រថា ក្រុមឧទ្ទាម ហួធី របស់ប្រទេសយេម៉ែន បានវាយប្រហារលើនាវាចម្បាំងអាមេរិក នៅមជ្ឈិមបូព៌ាជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច។ នៅព្រឹកថ្ងៃដដែល ក្រុមឧទ្ទាមនេះបានអះអាងថា បានវាយប្រហារនាវាពិឃាតអាមេរិកចំនួនបីគ្រឿង ដែលធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងសមុទ្រក្រហម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថាអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកស្រី Sabrina Singh បានបញ្ជាក់ថា នាវាកងទ័ពជើងទឹកអាមេរិក ត្រូវបានវាយប្រហារ ប៉ុន្តែបានទទូចថា មិនមានការខូចខាតណាមួយ ត្រូវបានរងការខូចខាតនោះទេ។

លោកស្រី Sabrina Singh បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “យើងបានឃើញការវាយប្រហារដ៏ស្មុគស្មាញមួយ ដែលបានធ្វើឡើងដោយក្រុមឧទ្ទាម ហួធី ដែលមានចាប់ពីកាំជ្រួច Cruise រហូតដល់យន្តហោះគ្មានមនុស្សបើក UAVs” ។ “ការយល់ដឹងរបស់ខ្ញុំគឺថា អ្នកទាំងនោះត្រូវបានភ្ជាប់ និងត្រូវបានបាញ់ទម្លាក់ ឬបរាជ័យ។ គ្មាន​ពេល​ណា​មួយ​ដែលការវាយប្រហារនោះ មកត្រូវគោលដៅនាវាអាមេរិក​នោះទេ»។

យោងតាមទូរទស្សន៍ Houthi-run al-Masirah TV ដែលបានដកស្រង់សម្តីអ្នកនាំពាក្យ ក្រុមកាលពីថ្ងៃសុក្រថា ក្រុមឧទ្ទាម ហួធី បានកំណត់គោលដៅលើ នាវាពិឃាតកងទ័ពជើងទឹកអាមេរិកចំនួន ៣គ្រឿង ដែលកំពុង “គាំទ្រអ៊ីស្រាអែល” ជាមួយនឹងមីស៊ីលផ្លោង និងមីស៊ីល ២៣ដើម និងយន្តហោះគ្មានមនុស្សបើក។ លោកបានអះអាងថា កប៉ាល់ទាំងបីគ្រឿងបានរងការ វាយប្រហារដោយផ្ទាល់ ហើយបានបន្ថែមថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ជាមួយនឹងការបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកក្នុងពេលដំណាលគ្នា ទៅកាន់គោលដៅក្នុងប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top