បច្ចេកវិទ្យា

ថៃទទួលបាន​ ការវិនិយោគក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារពីក្រុមហ៊ុន Google និងអាចបង្កើតការងារ ១៤.០០០កន្លែង ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៩

afp

បរទេស៖ ក្រុមហ៊ុន Google បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបំពេញតម្រូវដែលកំពុងកើនឡើង និងគាំទ្រការអនុម័តបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវិនិយោគនេះនឹងបង្កើតការងារជាមធ្យមចំនួន ១៤.០០០កន្លែង ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៩ នេះបើតាមការលើកឡើងពីការសិក្សារបស់គម្រោងដោយក្រុមហ៊ុន Deloitte ។

នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមហ៊ុននឹងបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញសេវាកម្មអិតធ័រណិតផងដែរ។

ក្រុមហ៊ុនបាននិយាយថា “ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ និងអិតធ័រណិតរបស់ Google នៅទីក្រុងបាងកក និងឈុនបុរី នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សមត្ថភាព Google Cloud និងការច្នៃប្រឌិត AI និងសេវាកម្មឌីជីថលដ៏ពេញនិយមរបស់ក្រុមហ៊ុន ដូចជាការស្វែងរក ផែនទី និង Google Workspace” ។

មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន នឹងមានទីតាំងនៅក្នុងតំបន់ឧស្សាហកម្មមួយក្នុងទីក្រុង ឈុនបុរី ខណៈពេលដែលតំបន់ Google cloud ដែលមានផ្នែករឹង និងសូហ្វវែរ ឬ ផ្នែកទន់ ដែលសម្ពោធដល់ការផ្តល់សេវាកម្មដល់ស្ថាប័នឯកជន និងសាធារណៈនឹងស្ថិតនៅក្នុងរដ្ឋធានីបាងកក៕

ប្រែសម្រួលៈ ណៃ តុលា

To Top